បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណសម្លាប់ប្លន់យកម៉ូតូនៅក្រោមស្ពានព្រែកអ្នកតាក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ គួរឲ្យសង្វេគណាស់ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណសម្លាប់ប្លន់យកម៉ូតូនៅក្រោមស្ពានព្រែកអ្នកតា កាលពីថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង ១៨ៈ០០នាទី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត
កណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យ៉ា សាម៉ាក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទួលព្នៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល​ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-4224,​ចិញ្ចៀនមាស១វង់ទម្ងន់២ជី,​ទូរស័ព្ទ២គ្រឿង,លុយខ្មែរជាង៣០ម៉ឺនរៀល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង១៧និង៣៥នាទី គាត់បានប្រទះឃើញសាកសពដេកស្លាប់នៅក្រោមចុងស្ពានព្រែកអ្នកតា ក្នុងភូមិព្រែកសំរោ
ង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួចក៏បានរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ និងបានរាយការណ៍បន្តជូនសមត្ថកិច្ចផ្នែកជំនាញខេត្ត​ និងក្រុងចុះមកធ្វើការពិនិត្យ​ ហើយសមាសភាពចូលរួមពិនិត្យឃើញថា សាកសពស្លាប់ផ្គាប់មុខ មុខមានស្នាមមុត
ក្រោមចិញ្ជើមខាងស្តាំប្រវែង៨ស.ម ជម្រៅចេញខួរមកក្រៅ មានស្នាមបាក់ខ្ទង់ច្រមុះ កាត់ទទឹងបញ្ឆិតខ្ទង់ច្រមុះដល់ឆ្អឹង ថ្ពាល់ខាងឆ្វេងផុងដល់ក្នុងប្រវែង ១៧ស.ម គ្មានធ្មេញ(ធ្មេញគ្រហុប) នៅសល់ធ្មេញថ្គាម២លើក្រោមខាងស្តាំ ក ធម្មតា សាកសពមានសភាពហើមធំុក្លិន។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់យកទ្រព្យ)។
លុះមកដល់ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២០
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងប្រកាសរកសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានមកមើលដល់កន្លែងកើតហេតុ ទើបក្រុមគ្រួសារបានបញ្ជាក់ថាពិតជាសាច់ញាតិរបស់គាត់ប្រាកដមែន ដោយពួកគាត់បានប្រាប់ទៀតថាជនរងគ្រោះ មានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយចេញពីផ្ទះទៅដឹកម៉ូយដូចសព្វ
ដង នៅវេលាម៉ោង៤ទៀបភ្លឺនាថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២០ រួចក៏បាត់ដំណឹងរហូតតែម្ដង។
បច្ចុប្បន្ន​ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ជនសង្ស័យ​សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print