ខេត្តកណ្ដាល៖ គួរឲ្យសង្វេគណាស់ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណសម្លាប់ប្លន់យកម៉ូតូនៅក្រោមស្ពានព្រែកអ្នកតា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៨ៈ០០នាទី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត
កណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យ៉ា សាម៉ាក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទួលព្នៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-4224,ចិញ្ចៀនមាស១វង់ទម្ងន់២ជី,ទូរស័ព្ទ២គ្រឿង,លុយខ្មែរជាង៣០ម៉ឺនរៀល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣៥នាទី គាត់បានប្រទះឃើញសាកសពដេកស្លាប់នៅក្រោមចុងស្ពានព្រែកអ្នកតា ក្នុងភូមិព្រែកសំរោ
ង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួចក៏បានរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ និងបានរាយការណ៍បន្តជូនសមត្ថកិច្ចផ្នែកជំនាញខេត្ត និងក្រុងចុះមកធ្វើការពិនិត្យ ហើយសមាសភាពចូលរួមពិនិត្យឃើញថា សាកសពស្លាប់ផ្គាប់មុខ មុខមានស្នាមមុត
ក្រោមចិញ្ជើមខាងស្តាំប្រវែង៨ស.ម ជម្រៅចេញខួរមកក្រៅ មានស្នាមបាក់ខ្ទង់ច្រមុះ កាត់ទទឹងបញ្ឆិតខ្ទង់ច្រមុះដល់ឆ្អឹង ថ្ពាល់ខាងឆ្វេងផុងដល់ក្នុងប្រវែង ១៧ស.ម គ្មានធ្មេញ(ធ្មេញគ្រហុប) នៅសល់ធ្មេញថ្គាម២លើក្រោមខាងស្តាំ ក ធម្មតា សាកសពមានសភាពហើមធំុក្លិន។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់យកទ្រព្យ)។
លុះមកដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងប្រកាសរកសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានមកមើលដល់កន្លែងកើតហេតុ ទើបក្រុមគ្រួសារបានបញ្ជាក់ថាពិតជាសាច់ញាតិរបស់គាត់ប្រាកដមែន ដោយពួកគាត់បានប្រាប់ទៀតថាជនរងគ្រោះ មានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយចេញពីផ្ទះទៅដឹកម៉ូយដូចសព្វ
ដង នៅវេលាម៉ោង៤ទៀបភ្លឺនាថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២០ រួចក៏បាត់ដំណឹងរហូតតែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ