ជនសង្ស័យប្រុស ស្រីនាក់កំពុងសេពថ្នាំញៀនត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរភូមិឃាត់ខ្លួន

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយមេភូមិប៉ោយប៉ែត្រចុះល្បាតពេលយប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីកំពុងសេពថ្នាំញៀន៥នាក់ កាលពីម៉ោង៣ និង៣៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅចំណុចភូមិប៉ោយប៉ែតសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យទាំង៥នាក់នោះមានឈ្មោះលឹម ខូច ភេទស្រីអាយុ២១ឆ្នាំមានទីលំនៅមិនប្រាកដ ទី២ឈ្មោះហួ ចន្ធី ភេទស្រី អាយុ២៥ឆ្នាំទីលំនៅមិនប្រាកដ ទី៣ឈ្មោះយ៉ុម ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅមិនប្រាកដ ទី៤ឈ្មោះចាន់ ហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅមិនប្រាកដ និងទី៥ឈ្មោះឈឿន សុធា ភេទប្រុស អាយុ១៧ឆ្នាំទីលំនៅមិនប្រាកដ ។

ប្រភពបន្តថា នៅក្នុងការចុះប្រតិបត្តការណ៍នេះដែរកម្លាំងយើងបានសហការណ៍ជាមួយមេភូមិប៉ោយប៉ែតទើបឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់នោះក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចឆែកឆេនិងដកហូតវត្តុតាងពីជនសង្ស័យទាំង៥នាក់នោះបានម្សៅក្រាមពណ៌ស ២កូនថង់តូចៗនៅចំណុចខាងលើ គ្រាដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពសេព។

ជនសង្ស័យក្រោយពីកម្លាំងខាងលើឃាត់ខ្លួនយកមកអធិការក្រុងសាកសួរធ្វើកំណតហេតុ ពួកគេបានឆ្លើយសាររភាពថា ពួកគេទាំង៥នាកនោះពិតជាបានប្រព្រិត្តដូចសមត្ថកិច្ចចោទសួរមែន ក្រោយពីកសាងសំណុំរឿងជនសង្ស័យទាំង៥នេះនិងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕

IMG-20160122-WA0047

IMG-20160122-WA0048

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print