នគរបាល​ចាប់​បុរស​នារី​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម​៖​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពី​បទ​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​ ឬ​ជួយ​ដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ ឥឡូវនេះ​លោក​ ខៀវ​ សន​ ចៅក្រម​សើុ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ លេខ​៤៥​ លេខ​៤៦​ លេខ​៤៧​ និង​លេខ​៤៨​ ចុះ​ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​២០១៦​ ហើយ​។​

​គួរ​រំលឹក​ផង​ដែរ​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ២២​និង​ ១៥​នាទី​ នៅ​ចំណុច​ភូមិ​ទី​១០​ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រើប្រាស់​ជំនាញ​ចុះ​បង្ក្រាប​ ១​ករណី​ ពី​បទ​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​ ឬ​ជួយ​ដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ ទី​១-​ឈ្មោះ​ ជា​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ទី​១០​ សង្កាត់​កំពង់ចាម​ ក្រុង​-​ខេត្តកំពង់ចាម​,​ ទី​២-​ឈ្មោះ​ ជា​ សល់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ដឹក​អីវ៉ាន់​ រស់នៅ​ភូមិ​ទី​១០​ សង្កាត់​កំពង់ចាម​ ក្រុង​-​ ខេត្តកំពង់ចាម​,​ ទី​៣-​ឈ្មោះ​ ឆេ​ន​ សុខ​ឃី​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​អ្នកលក់​នំ​បុ័ង​ រស់នៅ​ភូមិ​ទី​១០​ សង្កាត់​កំពង់ចាម​ ក្រុង​-​ខេត្តកំពង់ចាម​និង​ទី​៤-​ឈ្មោះ​ ឡៃ​ ពេជ្រ​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ទី​១០​ សង្កាត់​កំពង់ចាម​ ក្រុង​-​ខេត្តកំពង់ចាម​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​តាម​បញ្ញា​តិ្ត​មាត្រា​៤០​ និង​ មាត្រា​៤៥​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ៕

2

...

ដោយ៖​ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print