ក្រោយ​គណបក្សប្រឆាំង​តៃវ៉ាន់​ឈ្នះ​ឆ្នោត​ កម្លាំងយោធា​ចិន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​

ចែករំលែក៖

​បណ្តាញ​ទូរទស្សន៍​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​ផ្សព្វផ្សាយ​ថា​ អង្គភាព​របស់​កងកម្លាំង​យោធា​ប្រទេស​ចិន​ដែល​ឈរជើង​នៅ​ទល់មុខ​ដែន​កោះ​តៃវ៉ាន់​នោះ​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ និង​ការ​វាយ​ប្រយុទ្ធ​ឡើង​ដែន​គោក​ ។​ ការ​ធ្វើ​សមយុទ្ធ​របស់​កងកម្លាំង​យោធា​ចិន​នៅ​ពេល​នេះ​ បាន​កើតឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​គណបក្សប្រឆាំង​តៃវ៉ាន់​ ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​លើសលុប​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ ។​

1

​នៅ​អំឡុង​ឆ្នាំ​១៩៤៩​ បន្ទាប់​ពី​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ចិន​ កងទ័ព​របស់​ប្រទេស​នេះ​បាន​ចូល​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់​ ។​ ប្រទេស​ចិន​បាន​ចាត់​ទុក​ថា​ ទឹកដី​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ ហើយ​ថា​ នឹង​ប្រើប្រាស់​កងកម្លាំង​ដើម្បី​កាន់កាប់​ដែនដី​នេះ​ ប្រសិនបើ​មាន​ករណី​ចាំបាច់​ ។​

​កាលពី​ព្រលប់​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​មកនេះ​ បណ្តាញ​ទូរទស្សន៍​ប៉ុស្តិ៍​យោធា​ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​ផ្សព្វផ្សាយ​ថា​ កម្លាំង​ទាហាន​កងពល​លេខ​៣១​ ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​ Xiamen​ នោះ​បាន​ធ្វើ​សមយុទ្ធ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​ ទោះបី​យ៉ាងណា​ ប្រភព​នេះ​មិន​បាន​លាតត្រដាង​ពិតប្រាកដ​អំពី​ទីតាំង​ដែល​ធ្វើ​សមយុទ្ធ​នោះ​ឡើយ​ ។​

​ការ​ធ្វើ​សមយុទ្ធ​នេះ​មានការ​ចូលរួម​ពី​រថក្រោះ​បើក​ក្នុង​ទឹក​ និង​វាយ​ឡើងគោក​ ការ​បាញ់​មី​ស៊ី​ល​ចេញពី​ឧទ្ធម្ភាគចក្រ​ ដោយ​គោលដៅ​នៅ​លើ​ច្រាំង​សមុទ្រ​ និង​ទាហាន​លោត​ឆត្រយោង​ពី​ឧទ្ធម្ភាគចក្រ​ផង​ដែរ​ ។​ ពុំ​មានការ​ធ្វើ​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​នៅ​តវ៉ា​ន់​នោះ​ឡើយ​ ។​

​ក្រសួង​ការពារ​ជាត​តៃវ៉ាន់​បាន​បញ្ជាក់​ថា​ ខ្លួន​បានដឹង​អំពី​ព័ត៌មាន​ស្តី​អំពី​កង​ម្លាំ​ង​យោធា​ចិន​ធ្វើ​សមយុទ្ធ​នេះ​ផង​ដែរ​ ។​ ប៉ុន្តែ​ប្រភព​បាន​ស្នើ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ។​

​ទីក្រុង​ Siamen​ មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​គ្នា​ជាមួយ​កោះ​តៃវ៉ាន់​ និង​នៅ​ភាគ​ខាងស្តាំ​នៃ​ឈូង​សមុទ្រ​ Xiamen​ នោះ​ជា​ដែន​កោះ​ Kimnen​ ។​ ដែន​កោះ​នេះ​ហើយ​ដែល​តៃវ៉ាន់​បាន​ចូល​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​១៩៤៩​ ហើយ​រហូត​មក​ដល់​ចុង​ទសវត្សរ៍​១៩៧០​ ដែន​កោះ​នេះ​ តែង​ទទួល​រង​ការ​បាញ់ប្រហារ​ជា​និច្ច​ពី​សំណាក់​ប្រទេស​ចិន​ ។​

​ចាប់តាំងពី​លោកស្រី​ Tsai​ Ing-wen​ មេដឹកនាំ​គណបក្ស​ជឿនលឿន​ប្រជាធិបតេយ្យ​តៃវ៉ាន់​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ និង​ប្រធានាធិបតី​នោះ​ ប្រទេស​ចិន​បាន​ព្រមាន​ថា​ នឹង​ប្រឆាំង​តបត​រាល់​សកម្មភាព​ណាមួយ​ដែល​ប៉ុនប៉ង​ឆ្ពោះទៅ​រក​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​នោះ​ ។​

​លោកស្រី​ Tsai​ Ing-wen​ បាន​ថ្លែង​ថា​ នឹង​បន្ត​រក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចិន​ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ក៏​បាន​លើក​ឡើង​អំពី​ការ​ចង់​បន្ត​ទំនាក់ទំនង​ដូច​សព្វថ្ងៃ​របស់​តៃវ៉ាន់​ជាមួយ​ចិន​ ដោយ​មិន​មានការ​ប្រែប្រួល​នោះ​ផង​ដែរ​ ។​

​កម្លាំងយោធា​ចិន​ ដែល​ជា​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​នោះ​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ស្ថិត​នៅ​ច្រក​សមុទ្រ​របស់​ប្រទេស​តៃវ៉ាន់​ ។​ ទោះបី​យ៉ាងណា​ ករណី​នេះ​ ក្រសួងការពារជាតិ​ជាតិ​តៃវ៉ាន់​បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​ចិន​ទាំងនោះ​បាន​កើតឡើង​ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​ ។​

​តៃវ៉ាន់​ធ្លាប់​បាន​ព្រមាន​ថា​ ប្រទេស​ចិន​បាន​និង​កំពុង​ផលិត​នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង​ ដើម្បី​គោលដៅ​នៅ​ក្នុង​ការ​ធ្វើសឹក​សង្គ្រាម​ ។​ កាលពី​ពិធី​ឆ្លង​ឆ្នាំ​សាកល​ថ្មីៗ​នេះ​ ចិន​បាន​ទទួលស្គាល់​ថា​ ខ្លួន​ពិតជា​បាន​និង​កំពុង​ស្ថាបនា​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​បន្ថែម​ពីលើ​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​ដែល​មាន​ស្រាប់​ ៕​

2

landing-drill

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print