ស្រវឹងស្រាជោគជិះម៉ូតូលឿនពេកទៅបុកម៉ូតូមួយគ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នារងរបួសធ្ងន់ទាំង២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស២នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូងកាលពីវេលាម៉ោង៤ និង៣៥នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាសាលួត អត់ស្លាកលេខបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដោយធ្វើដំណើរពីកើតទៅលិចក្នុងសាភាពស្រវឹងស្រាលុះបើកមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូចមកខាងឆ្វេងដៃទៅបុកនិងម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះសារុំ អាយុ៣២ឆ្នាំមុខរបរធ្វើការក្រុមហ៊ុនmetfone មានទីលំនៅ ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ដែលបើកបញ្ច្រាសទិសគ្នាពីលិចទៅកើតយ៉ាងទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ក្រោយមកសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

VID-20160122-WA0005_4245

VID-20160122-WA0007_2983

VID-20160122-WA0009_3794

VID-20160122-WA0006_1890

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print