អតីតខ្សែការពាររបស់តោខៀវ Chelsea កីឡាករ Ashley Cole បានបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមRomaរបស់អ៊ីតាលីដើម្បីទៅចូលរួមជាមួយក្រុមLos Angeles Galaxy របស់សហរដ្ឋអាមេរិក។
អតីតខ្សែការពារជម្រើសជាតិអង់គ្លេសនេះបានលេងឲក្រុមRoma តែ១១ប្រកួតប៉ុណ្ណោះក្នុងកិច្ចសន្យារយៈពេល១៨ខែ។
បើតាមគេហទំព័រGoal.comបានឲ្យដឹងថា កីឡាករAshley Cole នឹងអាចរកចំណូលបានតិចជាងលេងនៅក្នុងក្រុមRomaទៅទៀត ពេលផ្លាស់ទៅកាន់ក្រុមLos Angeles Galaxy ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងទៅចូលរួមលេងជាមួយអតីតមិត្តរួមក្រុមចម្រើសជាតិអង់គ្លេសSteven Gerrard ហើយនឹងលេងជាមួយអតីតខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាសកីឡាករ Robbie Keane និងខ្សែប្រយុទ្ធអន្តរជាតិម៉ិចស៊ីកូ Giovani dos Santos។
គួរបញ្ជាក់ថា កីឡាករAshley Cole ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន១០៧ប្រកួត ហើយសម្រេចចិត្តចូលនិវត្តន៍ក្រោយពេលខកខានទៅចូលរួម World Cup នៅក្នុងឆ្នាំ២០១៤ ៕