នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់ធំតូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់រួមនិងថ្នាំញៀន១៥កញ្ចប់តូចធំត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលប៉ុសិ៍ផ្សារថ្មី3បានចុះបង្ក្រាបជនសង្ស័យទាំង៣នាក់ខាងលើនេះជាបន្តបន្ទាប់។

12596819_952718898116504_896956780_o

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ60 E2 ផ្លូវលេខ172 ភូមិ11 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគង់ សៅវក ភេទប្រុស អាយុ៣៧ឆ្នាំ ដោយដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ និងជញ្ចឹងថ្លឹងថ្នាំញៀនមួយ។

តាមប្រភពពីមន្ត្រីនគរបាលប៉ុសិ៍ផ្សារថ្មី3បានអោយដឹងថា បន្ទាបពីសមត្ថកិច្ចឃាត់ខ្លួនឈ្មោះគង សៅវក យកមកសាកសួររហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនៅវេលាម៉ោង៩យប់ថ្ងៃដដែល នៅចំណុចផ្ទះលេខ330E3 ផ្លូវ49 ម្លុកតានប៉ា ភូមិ8 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។

ជាលទ្ធផលឃាត់បានជនសង្ស័យ២នាក់ទៀតមានទី១ឈ្មោះសិន ឌីណា ភេទប្រុស អាយុ៣១ ទី២ឈ្មោះអ៊ូ រតនា ភេទប្រុស អាយុ២៧ឆ្នាំ និងដកហូតបានវត្ថុតាងជាក់ស្ដែងបានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន១៤កញ្ចប់តូចនិងជញ្ចឹងសម្រាប់ថ្លឹងមួយផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងថ្នាំញៀនត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធី ៕

12596983_952718931449834_1742415003_o

12620733_952718924783168_722398947_o

12596666_952718938116500_2096741721_o

12630902_952718911449836_1301772992_o

12557710_952718904783170_205010845_o

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print