លើពិភពលោកមានអ្នកឆ្លងកូវីដ-១៩ ជិត៧,៥លាននាក់ហើយ

ចែករំលែក៖

ការឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោក នៅតែបន្តកើនឡើងខ្ពស់ដដែល ដោយសារតែប្រទេសមួយចំនួនមិនមានវិធានការតឹងតែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មកើតឡើងនៅគ្រប់ទិសទី ប្រឆាំងនឹងការរើសអើងជាតិសាសន៍។
បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោកមានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ៧.៤៥១.៥២៣នាក់ ស្លាប់ ៤១៨ .៨៧២នាក់ និងជាសះស្បើយ ៣. ៧៣៣.៣៧៦នាក់។

តំបន់អាមេរិកខាងជើង និងខាងត្បូង មានការឆ្លងច្រើនបំផុត ដោយមានអ្នកឆ្លងសរុប ៣.៣១១.៣៨៧នាក់ ក្នុងនោះស្លាប់ ១៨១.៨០៤នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លង ៧៦. ៥១២នាក់ និងស្លាប់ ២.៤១០នាក់។
ដោយឡែកនៅតំបន់អឺរ៉ុប មានអ្នកឆ្លងសរុប ២.២៨៦.៥៦០នាក់ និងស្លាប់ ១៨៤.១២០នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងចំនួន ១៨.២៥៨ករណី និងស្លាប់ ៣៨៨នាក់ប៉ុណ្ណោះ។ ចំណែកតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ៦៤១.៤២៩នាក់ និងស្លាប់ ១៤ .៦០២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មីចំនួន ១៧. ៧៤៥ករណី និងស្លាប់ថ្មី ២៧៦នាក់។
រហូតមកដល់ពេលនេះ អាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុត។ បន្ទាប់មក គឺប្រទេសប្រេស៊ីល រុស្ស៊ី អង់គ្លេស ឥណ្ឌា អេស្ប៉ាញ អុីតាលី ប៉េរូ អាល្លឺម៉ង់ អុីរ៉ង់…..ជាដើម។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹកថ្ងៃទី១១ ខែមិថុនាថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់៧.៤៥១.៥២៣នាក់ ស្លាប់ ៤១៨.៨៧២នាក់ និងជាសះស្បើយ ៣.៧៣៣.៣៧៦នាក់៕

...

ដោយ៖ ធី រក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print