នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ តាម​ការផ្សាយ​របស់​កា​សែតបាងកកប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២០នេះ បាននិយាយថា តារាភាពយន្ត​ថៃ លោកSaranyu Wongkrachang ដែល​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ ស្គាល់​ថា ជា​តួ​នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺមហារីក​ថ្លើមកម្រិតធ្ងន់ធ្ងរដោយមិនអាចព្យាបាលបាន​ ។

សូមជម្រាបថា លោក Saranyu បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Chulalongkorn Memorial ក្នុងវ័យ៥៩ឆ្នាំ ​។ ដោយលោក​មាន​ភរិយាឈ្មោះ Hattaya និង​កូនភ្លោះ​ស្រី Supara និង Sitala​។​

បើតាមក្រុមគ្រួសាររបស់សព បានប្រាប់ឲ្យដឹងថា ពិធីបុណ្យសពរបស់លោក Saranyu Wongkrachang នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី១៨​ មិថុនា ខាងមុននេះ​ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា លោក Saranyu Wongkrachang មិនត្រឹមតែជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់នោះទេ តែនៅក្នុងវិស័យសិល្បៈថៃគាត់ធ្លាប់ស្នាដៃល្បីៗជាច្រើនទៀតដូចជា និពន្ធរឿង ដឹកនាំរឿង ផលិតរឿង ធ្វើជាពិធីករ និងជាអ្នកចម្រៀងទៀតផង។ អ្វីដែលពលរដ្ឋថៃកាន់តែចាប់អារម្មណ៍និងចងចាំគាត់បំផុតនោះ គឺនៅក្នុងឆ្នាំ ២០០៨ លោក បានប្រឡូកក្នុងវិស័យនយោបាយថៃយ៉ាងសក​ម្មដោយផ្តើមចូលរួមជាមួយក្រុម “សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ” និងក្រោយមកគាត់បានក្លាយជាបុគ្គលគន្លឹះម្នាក់ ក្នុងការតវ៉ាបណ្តេញអតីតនាយករដ្ឋមន្ត្រីថៃលោក  ថាក់ស៊ីន ស៊ីណាវ៉ាត់ ឲ្យចេញពីដំណែងផងដែរ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print