ចំនួនសត្វតោអាស៊ីដ៏កម្រ បានកើនឡើងជិតមួយភាគបី ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំឥណ្ឌា បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធទី១១ ខែមិថុនានេះថាចំនួននៃសត្វតោអាស៊ីដ៏កម្រដែលរស់នៅក្នុងព្រៃ Gir របស់រដ្ឋ Gujarat មានការកើនឡើងជិត ២៩ ភាគរយ ពោលគឺជិត ៧០០ ក្បាល បើតាមការស្ទង់មតិផ្លូវការមួយ នៃចំនួនសត្វតោអាស៊ីដ៏កម្រនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជិតមួយភាគបីក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ

សូមជម្រាបថា ការស្ទង់មតិចំនួនសត្វតោដែលត្រូវបានធ្វើឡើងរៀងរាល់ ឆ្នាំម្តង នឹងត្រូវធ្វើឡើងទៀតនៅដើមខែមិថុនា

សត្វតោអាស៊ីត្រូវបានគេរកឃើញតែនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃ Gir ភាគខាងលិចរដ្ឋ Gujarat ដែលជារដ្ឋកំណើតរបស់លោកModi ប៉ុន្តែការរឹតត្បិតនៃការបិទប្រទេសដែលត្រូវបានដាក់ដោយសារវីរុសកូរ៉ូណា ដែលកំពុងកើតមាននៅប្រទេសឥណ្ឌា មានន័យថាការស្ទង់មតិពេញលេញមិនអាចត្រូវបានអនុវត្តនោះទេ

លោក Shyamal Tikadar ប្រធានផ្នែកការពារសត្វព្រៃនៅរដ្ឋ Gujarat បាននិយាយថាចំនួនសត្វតោអាស៊ីបានកើនឡើងជាលំដាប់ចំនួន៦៧៤ ក្បាលដែលមានអត្រាកើនឡើង ២៨. ភាគរយ

ទន្ទឹមនោះចំនួនសត្វតោអាស៊ីត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៥២៣ ក្បាលនៅឆ្នាំ២០១៥ និង ៤១១ ក្បាលក្នុងឆ្នាំ ២០១០

សត្វតោអាស៊ីត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០០០ ដោយចំនួនរបស់វាស្ថិតក្រោមការគំរាមកំហែងដោយសារតែការបរបាញ់ និងទន្ទ្រានរបស់មនុស្សទៅលើជម្រករបស់វា

លោក Priyavrat Ghadvi ដែលជាសមាជិកក្រុមប្រឹក្សាភិបាលសត្វព្រៃរបស់រដ្ឋ Gujarat បានប្រាប់ទីភ្នាក់ងារ AFP ថាវាគឺជាដំណើរការវិទ្យាសាស្ត្រ ហើយតួលេខនេះគឺជាការជម្រុញមួយ ដោយការប៉ាន់ស្មាននេះមើលទៅដូចជាត្រឹមត្រូវ នេះបង្ហាញថា កម្មវិធីអភិរក្សទទួលបានជោគជ័យ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print