ថ្ងៃទី​១២ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៣​គ្រឿង ត្រូវបាន​ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១២ មិថុនា ឆ្នាំ២០២០នេះ គឺរកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៣​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​
​រាជធានី​ភ្នំពេញ ។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។
សូមជម្រាបជូនថា៖ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,២៤៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩៣៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​
តាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានបញ្ជាក់ទៀតថា៖ ដោយឡែក​ក្នុង​រយៈពេល​១២​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១២ ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៤,៧១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១,២២៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​
ក្នុងនោះរបាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១២​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ក្នុងន័យចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺស្រឡាញ់ជីវិតខ្លួន និងអ្នកដទៃ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print