ប៉ូលីសបារាំងធ្វើបាតុកម្ម នៅមហាវិថីChamps Elysee ទីក្រុងប៉ារីស

ចែករំលែក៖

ប៉ូលីសបារាំងធ្វើបាតុកម្ម នៅមហាវិថីChamps Elysee ទីក្រុងប៉ារីនៅថ្ងៃទី​១២ ខែមិថុនា ប៉ូលិសបារាំង ធ្វើបាតកម្មនៅមហាវិថីChamps Elysees ក្នុងទីក្រុងប៉ារីស​ដើម្បីប្រឆាំនិងច្បាប់ហាមប្រាមចាប់ខ្លួនបាតុករ​ដែលបង្កអំពើហិង្សា​ទៅលើកម្លាំងប៉ូលិស ។
កម្លាំងប៉ូលីស​បារាំង​បានចតរថយន្ត រាប់សិបគ្រឿង នៅតំបន់ Arc de Triomphe ដោយ​មានទាំងរថយន្តដឹកទំនិញធុនធំ មានស្លាកបដាសរសេរថា​ «គ្មានប៉ូលីសគ្មានសន្តិភាព»។​ ​ជាមួយគ្នានោះក៏មានរថយន្តផ្សេងទៀត​មានស្លាកបដានិង រូបភាពប៉ូលីសរងរបួស ដែលត្រូវបាតុករវាយប្រហារ។ ស្លាកបដានោះសរសេរថា​«អ្នកណាជាអ្នករងគ្រោះពិតប្រាកដ?»។
ជាមួយគ្នានេះដែរ ស្នងការប៉ូលីសទីក្រុងប៉ារីស​បានអំពាវនាវដល់បណ្តា ក្រុមហ៊ុន ហាង ភោជនីដ្ឋាននានា ចាប់តាំងពីតំបន់Republique រហូតដល់ Opera ត្រូវបិទទ្វារក្នុងថ្ងៃទី​១៣ ខែមិថុនា​នេះ ដោយខ្លាចមានបាតុកម្ម បង្កហិង្សា ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់​ ដោយប៉ូលីសមិនអាចតដៃឬចាប់បាតុករបានឡើយ។
គម្រោងបាតុកម្ម នៅថ្ងៃទី​១៣ ខែមិថុនា គឺដើម្បីប្រឆាំងការស្លាប់បុរសជនជាតិស្បែកខ្មៅ​វ័យ​២៤ ឆ្នាំឈ្មោះAdama Traoreនៅបារាំងកាលពីឆ្នាំ​២០១៦ ដោយយុទ្ធនាការ​បង្ក្រាបបាតុកររបស់ប៉ូលីស។ ប៉ុន្តែកម្លាំងប៉ូលីស បានច្រានចោល ដោយបញ្ជាក់ថា​បុរសជនជាតិស្បែកខ្មៅនោះស្លាប់ដោយជំងឺ ប្រចាំកាយ និងគាំងបេះដូង​។ ប៉ុន្តែគ្រួសារជនរងគ្រោះថា​យុវជនខាងលើ​ស្លាប់ដោយថប់ដង្ហើម ពេលប៉ូលីសប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ។
ការធ្វើបាតុកម្មរបស់កម្លាំងប៉ូលីស កើតឡើងក្រោយពេលដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកChristophe Castaner សន្យាថា នឹងបញ្ចប់សកម្មភាព​អំពើហិង្សា ការរើសអើងជាតិសាសន៍ ក្នុងជួរកម្លាំងប៉ូលិស៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print