អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានរាយកាណ៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារ បានយល់ព្រម ដកបម្រាមគោចរពេលយប់ ហើយអនុញ្ញាតិឲ្យកន្លែងកម្សាន្ត ក្លឹបនានាដំណើរការធម្មតាឡើងវិញ។
ការសម្រេចខាងលើរបស់ថៃ ធ្វើឡើងក្រោយកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លង កូវីដ១៩ ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចារ។ ក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីបានសម្រេច ដកបម្រាមពេលយប់ ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខ ។ ប៉ុន្តែការដកបម្រាមនោះគ្រាន់តែជាការបណ្តោះអាសន្នក្នុងរយៈពេល១៥ ថ្ងៃ ប៉ុណ្ណោះ ហើយប្រសិនបើស្ថានភាពល្អប្រសើរ និង លុបចោលជារៀងរហូត។ ផ្ទុយទៅវិញបើស្ថានភាពវិវឌ្ឍទៅរកអាក្រក់វិញនោះនឹងត្រូវដាក់បម្រាមវិញ។
ច្បាប់បម្រាមគោចរពេលយប់បានអនុវត្តតាំងពីថ្ងៃទី៣ ខែមេសា ដោយហាមប្រាមពលរដ្ឋធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង ១០ដល់ម៉ោង៤ទៀបភ្លឺ។ ប៉ុន្តែក្រោយមកក៏បានព្យាថែមមួយម៉ោងទៀត គឺចាប់ពីម៉ោង១១ ។
នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ទៀតថា រដ្ឋាភិបាល នៅតែរក្សា ច្បាប់អាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ឲ្យបានល្អបំផុត។ បើទោះបីមានការឆ្លង តិច តែហានិភ័យនៃការឆ្លងនៅខ្ពស់ដដែល ដោយសារតែជុំវិញពិភពលោកនៅមានអ្នកឆ្លងច្រើន។
ថៃមិនមានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ រយៈពេល១៧ថ្ងៃកន្លងមក។ គិតដល់ថ្ងៃទី១២ខែមិថុនា ថែបានព្យាបាលអ្នកជំងឺជាសៈស្បើយរហូតដល់ដល់ ៩៥ភាគរយ ក្នុងចំណោមអ្នកជំងឺ ៣១២៩នាក់ ៕