បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកJoe Biden បានលើកឡើងថា លោកបានគិតដល់ស្ថានភាពប្រធានាធិបតីដូណាល់ ត្រាំ មិនព្រមចាកចេញពីសេតវិមានក្រោយចាញ់ឆ្នោត។
នៅក្នុងកម្មវិធីព័ត៌មាន ទូរទស្សន៍“The Daily Show” ពិធីករ Trevor Noah បានសួរថាតើលោកJoe Biden នឹងគិតបែបណា បើលោកត្រាំចាញ់ឆ្នោតហើយមិនព្រមចុះចេញពីអំណាច ចេញពីសេតវិមាននោះ? លោកJoe Biden បានលើកឡើងថា «ខ្ញុំក៏បានគិតដល់រឿងនេះដែរ»។
លោកJoe Biden បានរំឭក ការដែលលោកត្រាំតែងតែ ផ្សព្វផ្សាយពីការគេងបន្លំក្នុងការបោះឆ្នោត។ ពេលថ្មីៗនេះលោកត្រាំសរសេររឿងរ៉ាវគ្មានការពិតស្តីពីការបោះឆ្នោតមិនប្រក្រតី និងបន្លំសន្លឹកឆ្នោតតាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍ បើទោះបីគណៈបក្ស ប្រជាធិបតេយ្យ និង សាធារណរដ្ឋបានយលព្រមក្តី។
លោកJoe Biden បានលើកឡើងឧទាហរណ៍ពីការបោះឆ្នោតជាបឋមនៅរដ្ឋ ចរចា កាលពីថ្ងៃទី៩ ខែមិថុនា មានបញ្ហាបច្ចេកទេស ធ្វើឲ្យយឺតយ៉ាវពេលវេលារាប់ម៉ោង ពិសេស គឺតំបន់ជនជាតិស្បែកខ្មៅរស់នៅភាគច្រើន។
លោកJoe Biden បានបន្តទៀតថា«ទាំងនោះជាក្តីបារម្ភធំបំផុតរបស់ខ្ញុំ គឺប្រធានាធិបតីដូណាល់ ត្រាំ អាចរកវិធីសាស្ត្រ ដើម្បីបន្តអំណាច»។ លោកត្រាំធ្លាប់បានលើកឡើងថា ការបោះឆ្នោតតាមប្រៃសណីយ៍ ជាការបន្លំ។
លោកJoe Biden ក៏បានលើកឡើងពីករណីលោកត្រាំមិនព្រមចាកចេញពីសេតវិមាន ក្នុងពេលចាញ់ឆ្នោតនៅខែវិច្ឆកាខាងមុខនេះ។ លោកJoe Biden បញ្ចាក់ថា កម្លាំងទាហាន និងបញ្ជូនលោកត្រាំ ចេញពីសេតវិមានប្រសិនបើមានរឿងនោះកើតឡើង។
ប៉ុន្តែអ្នកនាំពាក្យសេតវិមានបានលើកឡើងថា ការឧទាហរណ៍របស់ លោកJoe Biden នៅក្នុងកម្មវិធី“The Daily Show” គឺជារឿងគួឲ្យអស់សំណើច៕