Saul Niguez ផ្តោតសំខាន់លើ Atletico Madrid ចំពេលមានពាក្យចចាមអារ៉ាមទៅ Man Utd

ចែករំលែក៖

Saul Niguez បានទទូចថា Atletico Madrid នៅតែជាផ្ទះរបស់គាត់បើទោះបីជាមានការរំពឹងទុកពីការផ្ទេរក៏ដោយគាត់បានបង្ហាញថា គាត់មិនដែលនិយាយទៅកាន់ក្លិបណាមួយអំពីការផ្លាស់ប្តូរក្រៅពីក្លឹបដែលគាត់កំពុងនៅនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃសៅរ៍នេះ ។

Saul Niguez បានបន្តកុងត្រារយៈពេល៩ឆ្នាំជាមួយ Atletico Madrid កាលពីឆ្នាំ២០១៧ ទោះបីជាកិច្ចព្រមព្រៀងយូរអង្វែងនេះមានពាក្យចចាមអារាមអំពីអនាគតរបស់កីឡាករអន្តរជាតិអេស្ប៉ាញថានឹងផ្ទេរទៅអង់គ្លេសក្លឹប Manchester United ក៏ដោយ។ ក្រុមបិសាចក្រហម Manchester United មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែបម្រើរូបនេះទោះបីជារូបគេមិនបានដឹងថាមានរឿងអ្វីកើតឡើងច្រើនជាងរឿងរ៉ាវនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។

Saul Niguez បានបញ្ជាក់ច្បាស់ថា គាត់សប្បាយចិត្តយ៉ាងណានៅអេស្ប៉ាញដដែល គាត់មានបំណងជួយដល់ក្រុមរបស់លោក Diego Simeone ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៅ LaLiga ក្នុងរដូវកាលនេះ។

Saul Niguez បានប្រាប់វិទ្យុម៉ាកាការបស់អេស្ប៉ាញថា “ខ្ញុំបានឃើញអ្វីៗនៅលើបណ្តាញសង្គម Instagram ឬក្នុងកាសែតដែលអ្នកចុះផ្សាយ ប៉ុន្តែខ្ញុំមិនដែលឮអ្វីពីក្លឹបណាមួយឡើយ។ ខ្ញុំកំពុងផ្តោតលើការបញ្ចប់រដូវកាលនេះដោយសម្រេចបាននូវគោលបំណងនៃការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ហើយបន្ទាប់មកខ្ញុំកំពុងសុបិនអំពីក្របខ័ណ្ឌ Champions League ។

កីឡាកររូបនេះបានបន្តថា “ខ្ញុំមានកុងត្រារយៈពេលវែងដែលខ្ញុំបានចុះហត្ថលេខាព្រោះខ្ញុំចង់ស្នាក់នៅទីនេះ។ ខ្ញុំមិនមានបញ្ហាអ្វីនៅទីនេះទេពីព្រោះគ្រួសាររបស់ខ្ញុំនៅទីនេះវាជាផ្ទះរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែប្រកាន់ខ្ជាប់នូវការលេងបាល់ទាត់ហើយអ្វីដែលត្រូវកើតឡើងខ្ញុំនឹងផ្តោតលើការសម្រេចគោលដៅរបស់ Atletico ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ហើយបន្ទាប់មកព្យាយាមរកគោលដៅដែលចង់បានបំផុតនៃរដូវកាលនេះ។

 

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print