ជាបុរសពោះម៉ាយត្រូវទទួលបន្ទុកកូនប្រុសស្រី ៧នាក់​ អភ័ព្វអ្វីត្រូវអគ្គីភ័យឆាបឆេះផ្ទះទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិតជាអាណោចអាធម័ណាស់ បុរសពោះម៉ាយគ្រប់គ្រងកូនស្រីចំនួន ៧នាក់ក្នុងបន្ទុកគ្រួសារ ត្រូវបានគ្រោះអគ្គីភ័យឆាបឆេះផ្ទះ ១ខ្នងអស់ទាំងស្រុង ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក វរៈសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរប្រាប់ថា ផ្ទះរងការឆាបឆេះទំហ៊ំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា តុលយៈភាពនៃការខូចខាតឆេះអស់ទាំងស្រុង ប៉ុន្តែមិនបង្កការរងរបួសដល់មនុស្សឬសត្វឡើង មូលហេតុ៖ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។

លោក វរៈសេនីយ៍ឯក អធិការបន្តថា ករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទហប្រជាពលរដ្ឋខាងលើ រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកក្រគរចេញជួយអន្តរាគមដែរ ប៉ុន្តែដោយផ្លូវឆ្ងាយទើបមិនអាចជួយបាន ម្ចាស់ផ្ទះកើតហេតុឈ្មោះ សន ភី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ពោះម៉ាយ ប្រពន្ធស្លាប់ ទទួលបន្ទុកគ្រប់គ្រងកូនប្រុសស្រីចំនួន ៧នាក់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print