លោកត្រាំប្រកាសថា លោកនឹងចាកចេញដោយសន្តិភាពប្រសិនបើចាញ់ឆ្នោត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចាកចេញពីសេតវិមានដោយសន្តិភាព ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
សារព័ត៌មាន Politico បានផ្សាយថា ប្រធានាធិបតីត្រាំបានលើកឡើងខាងលើក្រោយពេលគូប្រជែងរបស់លោក គឺលោក Biden បង្ហាញពីក្តីបារម្ភខ្លាចលោក ត្រាំមិនព្រមចាកចេញពីសេតវិមាន ក្រោយចាញ់ឆ្នោត។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ប្រធានាធិបតីត្រាំ បានលើកឡើងថា« ខ្ញុំប្រាកដជាចាកចេញពីសេតវិមាន ប្រសិនបើខ្ញុំមិនអាចយកឈ្នះក្នុងការបោះឆ្នោតនោះ។ យើងនៅមានការងារផ្សេងទៀតត្រូវធ្វើ »។
សំណួររបស់ Fox News ក្រោយពេលបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានលើកឡើងពីក្តីបារម្ភខ្លាចលោក ត្រាំមិនព្រមចេញពីអំណាចក្រោយការចាញ់ឆ្នោត។ ប៉ុន្តែលោក Joe Biden បានលើកឡើងថា បើលោកត្រាំមិនព្រមចុះចេញនោះកម្លាំងទាហាននឹងដោះស្រាយបញ្ហានេះ។
កន្លងមក លោកត្រាំតែងតែនិយាយថា លោកនឹងកាន់អំណាចលើសពីពីរអាណត្តិ គឺលើសពីពេលវេលា ដែលរដ្ឋធម្មនុញ្ញអាមេរិកបានកំណត់ ។ លោកត្រាំធ្លាប់និយាយលេងជាមួយអ្នកគាំទ្រថា លោកនឹងបន្តកាន់អំណាចក្រោយអាណាត្តិទីពីរបានបញ្ចប់ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print