កីឡាករនៅ Premier League នឹងពាក់អាវដែលមានឈ្មោះ និងលេខពណ៌ខ្មៅនៅខាងក្រោយខ្នង

ចែករំលែក៖

ឈ្មោះ និងលេខកីឡាកររបស់ក្របខ័ណ្ឌ Premier League នឹងត្រូវបានជំនួសនៅខាងក្រោយអាវរបស់ពួកគេជាមួយនឹងយុទ្ធនាការគេហៅថា “Black Lives Matter” សម្រាប់ការប្រកួតទាំង១២លើកចុងក្រោយនៃរដូវកាលចាប់ផ្តើមឡើងវិញ។ នេះយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសៅរ៍នេះ ។

ក្របខ័ណ្ឌ Premier League ក៏នឹងគាំទ្រដល់ការស្មឹងស្មាតដោយយកជង្គង់លុតក្នុងទីលានអំឡុងពេលមុនការប្រកួត។ កីឡាករនៅប្រទេសអាឡឺម៉ង់បានធ្វើកាយវិការនេះចំពោះការរើសអើងជាតិសាសន៍ក្រោយមរណភាពរបស់លោក George Floyd។

សេចក្តីថ្លែងការណ៍មួយបានសរសេរថា “យើងដែលជាកីឡាករទាំងអស់ឈររួមគ្នាជាមួយនឹងគោលបំណងតែមួយនៃការលុបបំបាត់ការរើសអើងជាតិសាសន៍”។

នៅក្នុងសាររួមពីក្លឹបទាំង២០កីឡាករបានបន្ថែមថា ពួកគេបានប្តេជ្ញាចិត្តដើម្បីសង្គមពិភពលោកមួយនៃការដាក់បញ្ចូលការគោរពនិងឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នាដោយមិនគិតពីពណ៌ឬជំនឿរបស់ពួកគេ ។ ផ្លាកសញ្ញា Black Lives Matter នឹងមាននៅលើអាវចាក់ទាំងអស់ដែលនៅសល់សម្រាប់រដូវកាលនេះរួមជាមួយផ្លាកសញ្ញាថ្លែងអំណរគុណដល់បុគ្គលិក NHS ចំពោះការងាររបស់ពួកគេក្នុងកំឡុងពេលផ្ទុះជំងឺកូរ៉ូណា។

កីឡាករ៤នាក់រួមទាំងខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេស មកពីក្លិប Borussia Dortmund កីឡាករ Jadon Sancho ត្រូវបានស៊ើបអង្កេតដំបូងដោយអាជ្ញាធរ Bundesliga ចំពោះការគាំទ្រយ៉ាងច្បាស់ចំពោះបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍បន្ទាប់ពីការស្លាប់របស់លោក George Floyd អាយុ៤៦ឆ្នាំ ដោយប៉ូលីសនៅសហរដ្ឋអាមេរិកកាលពីខែមុន ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមបើកទ្វារប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាបន្ទាប់ពីការព្យួររយៈពេល៣ខែបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print