ស្ថានភាពជំងឺមិនធូរស្បើយ តារាកំប្លែង Mr Queen បន្តដង្ហោយរកជំនួយសង្គ្រោះជីវិត

ចែករំលែក៖

ភ្នំពេញ​៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសៈមៈ ឬ​ពេទ្យ​លោក​សង្ឃ ហើយ​រូប​លោក​ក៏​ត្រូវ​ការ​ឈាម​៤​សាក់ ដើម្បី​សង្គ្រោះ​ជីវិត​ក្នុង​គ្រាដែល​ស្ថានភាព​ជំងឺ​ដុនដាប​ខ្លាំង​នេះ។
ថ្មីៗនេះមានសមាគំសិល្បករខ្មែរ និងមិត្ត​សិល្បៈ និង​ជា​អ្នក​ដែល​ធ្លាប់​កៀរគរ​ជំនួយ​ជួយ​ដល់​តារា​កំប្លែង​រូប​នេះ ក្រោយពីអតីតតារាកំប្លែងភេទទី២រូបនេះបាន​បាត់​ចំណូល​៣​ឆ្នាំ​ហើយ ក្រោយ​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក និង​របេង។ តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់​ខ្លួន​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​ម្ដាយ និង​ប្អូន​ម្នាក់ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន។
តារាសម្តែង សាយ សៀរ៉ាបានបញ្ជាក់ថា មុននេះលោកបានរៃអង្គាស​ថវិកា​ទៅ​ជួយ​គាត់​ឥឡូវ មាន​តែ​អំពាវនាវ​បន្ថែម​ទៀត ហើយ​អ្វី​ដែល​គាត់​ត្រូវ​ការ​ចាំបាច់ និង​បន្ទាន់​នៅ​ពេល​នេះ គឺ​ឈាម ដែលលោក​សង្ឃឹម​ថា​នឹង​មាន​សប្បុរសជន​ជួយ​គាត់បន្ថែមទៀត។
គួរបញ្ជាក់ដែរថា​តារា​កំប្លែង​ភេទ​ទី៣ Mr Queen ដែល​មាន​ឈ្មោះ​ពិត​ថា ហួត វឌ្ឍនា ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែកៗ អម​ដោយ​កាយវិការ​កំប្លែង​របស់​លោក​តាម​បណ្ដាញ​សង្គម។ លោក​ក៏​ធ្លាប់​ឡើង​ឆាក​តន្ដ្រី​ធំ​ៗ​លេង​កំប្លែង​ខ្លះ​ដែរ ប៉ុន្ដែ​រយៈ​ពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រាប់​តែ​បាត់​មុខ​លោក​ឈឹងពីសិល្បៈ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print