តំណាងឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខមន្ត្រី២រូប បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោកស្នងការរងចំនួន៣រូប តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ បាននាំយកសម្ភារ: និងថវិកាមួយចំនួន របស់លោកស្នងការ ដេីម្បីយកមកផ្តល់ជូនមន្ត្រី២រូប បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីយប់ថ្ងៃទី១២ នៅក្នុងខណ្ឌបឹងកេងកង ដែលបង្កឡេីងដោយបុរសម្នាក់បេីកបរល្មេីសច្បាប់ ក្នុងល្បឿនលឿន ក្នុងគោលបំណងប៉ងបុកសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ ។

តាមការឲ្យដឹងរបស់លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងដា ជនបង្កនេះត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print