COVID-19 ធ្វើឲ្យការប្រកួត F1 នៅជប៉ុន សិង្ហបុរី និងអាស៊ែបៃហ្សង់ ត្រូវសម្រេចលុបចោល

ចែករំលែក៖

អន្តរជាតិ៖ សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 នៅប្រទេសជប៉ុន សិង្ហបុរី និងអាស៊ែបៃហ្សង់ ត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ ក្រោយធ្វើការសម្រេចនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលបញ្ហាបច្ចុប្បន្នពិភពលោកកំពុងជួបដោយមិនប្រកដប្រជា នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

ដោយសារតែវិបត្តិ COVID0-19 កំពុងរីករាលដាលពេញពិភពលោកនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសហាមឃាត់មិនឲ្យការធ្វើដំណើរលក្ខណអន្តរជាតិជាច្រើន ទើបធ្វើឲ្យការប្រកួត Formula 1 Grand Prix ទាំង៣ ដែលត្រៀមធ្វើឡើងនាទីក្រុង Suzuka របស់ជប៉ុន ត្រូវបានលុបចោលផងដែរ

គួរបញ្ជាក់ថា ខណៈត្រូវបានទាមទារឲ្យមានភ្លើងខៀវចំពោះគ្រោងការចាប់ផ្តើមការប្រណាំងនៅអូស្រ្តាលី និងប្រទេដម៉ូណាកូផងដែរគ្រាដែលការប្រកួតនៅជប៉ុន និងសិង្ហបុរី គឺជាព្រឹត្តិការណ៍ដែលមានកិត្យានុភាព និងប្រជាប្រិយនៅលើកាលបរិច្ឆេទ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print