រថយន្តកុងតឺន័របេីកបុករថយន្តកូរូឡាអូសជាង១០ម៉ែត្រខ្ទេចមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបុករថយន្តកូរ៉ូឡាអូសជិត១០ម៉ែត្រចណ្តាលឲ្យខូចខាតមួយចំហៀង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖​ មុនពេលកេីតហេតុគេសង្កេតឃេីញរថយន្តកូរូឡា ពណ៍ស្ករ ពាក់ស្លាកលេខ កំពត 2B-1256 បើកបរក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុ ខណៈកំពុងបើកបរសុខៗស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3E-3774 ដែលមានឡូហ្គូ L.M.H ដឹកជញ្ជូន ​ ធ្វើដំណើរស្របទិសមកពីក្រោយមកបុកយ៉ាងពេញទំហឹងទៅលើរថយន្តកូរូឡាបណ្តាលឲ្យអូសប្រហែល១០ម៉ែត្រ ខូចខាតស្ទើរតែពេញមួយចំហៀង សំណាងអ្នកបើកបរមិនមានគ្រោះថ្នាក់។
ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់ ទុកឲ្យតំណាងមកដោះស្រាយ។

បន្ទាប់ពីមានវត្តមានសមត្ថកិច្ចមកជួយសម្របសម្រួលនៅទីតាំងកន្លែងកើតហេតុទើបតំណាងរថយន្តបង្កព្រមចេញថ្លៃជួសជុលឲ្យរថយន្តកូរ៉ូឡាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើហេតុតែម្តង៕

...

ដោយ​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print