អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ៖ បើលោក ត្រាំ នៅតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទៀតនឹងក្លាយជា«គ្រោះមហន្តរាយ»

ចែករំលែក៖

អន្តរជាតិ៖ លោក មហាធៀ មហាំម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week In Asia នៃសារព័ត៌មាន Sout China Morning Post ក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងក្លាយជា «គ្រោះមហន្តរាយ»បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីម្ដងទៀត ធ្វើជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ ខណៈសកម្មភាពអរិភាពរបស់លោក ត្រាំ ចំពោះចិន នាពេលកន្លងមក អាចយកមកធ្វើជាឧទាហរណ៍ស្រាប់ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនាឱកាសនោះ លោក មហាធៀ ដែលមានវ័យ៩៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំមិនធ្លាប់គិតឡើយថាលោក ដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក ប៉ុន្តែគាត់បានឈ្នះរួចទៅហើយហើយឥលូវ អ្នកខ្លះបាននិយាយថាមនុស្សជាច្រើននឹងគាំទ្ររូបលោកតែនេះនឹងក្លាយជាគ្រោះមហន្តរាយ។ លោកបន្ថែមថា ខ្ញុំមិនដឹងទេថាតើលោក ត្រាំ នឹងជាប់ឆ្នោតជាថ្មីឬក៏យ៉ាងណាក៏ប៉ុន្តែខ្ញុំសង្ឃឹមថាអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមានភាពខុសប្លែកពីរូបលោក ព្រោះគាត់ជាមនុស្សមានហេតុផល។ ខ្ញុំបានប្រាប់ប្រជាជនអាមេរិកមួយចំនួន ថាខ្ញុំគាំទ្រលោក Biden ទោះបីជាខ្ញុំគ្មានសិទ្ធិបោះឆ្នោត ក៏ដោយ»

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយសារព័ត៌មាន South China Morning Post លោក មហាធៀ មហាំម៉ាត់ ក៏បានច្រានចោលផងដែរការអះអាង របស់លោក ដូណាល់ ត្រាំ ថាចិនគឺជាអ្នកទទួលខុសត្រូវចំពោះ ការឆ្លងរាតត្បាត COVID-19 ខណៈលោកផ្ទាល់កោតសរសើរការវិធានការឆ្លើយតបរបស់ម៉ាឡេស៊ី ទៅនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print