ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែផ្ទះម្សៅសូដ្យូម ក្លូរីដ (Sodium Chloride)សម្រាប់បាញ់បញ្ជាឱ្យដេីមមៀនហៅតាង៉ែនផ្លែច្រើន មើលទៅគួរឱ្យតក់ស្លុតនិងសង្វេគជាទីបំផុត។
បន្ទាប់ពីកើតហេតុសមត្ថកិច្្ចជំនាញ ស្រុករតនមណ្ឌលបានសហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលឃុំត្រែង ចុះទៅពិ
និត្យសាកសពស្ត្រីដែលរងរបួសរួចហើយស្លាប់នោះ។
ករណីផ្ទុះដុំម្សៅសូដ្យូម ក្លូរីដនេះកើតឡើងកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី នៅចំណុចខាងក្រោយរោងចក្រកូហ្វីតស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងចម្ការតាង៉ែនដែលមានម្ចាស់ចម្ការឈ្មោះឈឿង ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ បណ្ដាលឲ្យផ្ទុះម្សៅសូដ្យូមក្លូរីដ(Sodium Chloride)ក្នុងពេលដែលឈ្មោះយាន យ៉ា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌលជាកម្មករចម្ការតាង៉ែនស្លាប់តែម្តង ខណៈដែលជនរងគ្រោះយកម្សៅសូដ្យូមក្លូរីដ(Sodium Chloride)ទៅលាយទឹកសម្រាប់បាញ់បញ្ជាដេីមមៀនហៅតាង៉ែនឱ្យចេញផ្លែ ហើយយកមកដាក់ក្នុងធុងជ័រខៀវ រួចហេីយក៏បុក។ ក្នុងពេលដែលជនរងគ្រោះកំពុងបុកនោះក៏ស្រាប់តែផ្ទុះឡេីងបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
មូលហេតុអ្នកដាំដេីមមៀនហៅតាង៉ែន តែងតែប្រេីប្រាស់ថ្នាំបាញ់ដេីមដេីម្បីបញ្ជាឱ្យចេញផ្លែហេីយថ្នាំដែលបាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសូដ្យូមក្លូរីដ(Sodium Chloride)ដែលលាយជាល្បាយសម្រាប់បាញ់ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណីក្រោយពេលធ្វេីការពិនិត្យរួច៕ ស សារ៉េត