ស្ត្រី៣នាក់បងប្អូនជិះម៉ូតូដឹកគ្នាទៅមន្ទីរពេទ្យត្រូវរថយន្តដឹកថ្មកៀរដួលខ្ទាតចូលក្រោមកង់កិនស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលគាត់ជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់ជាមួយប្អូនស្រី២នាក់ទៀតហើយគាត់បានជិះខាងក្រោយគេ ក្នុងបំណងទៅកាន់មន្ទីរពេទ្យ ហើយខណៈដែលកំពុងជិះឆ្លងផ្លូវត្រូវរថយន្តបែនដឹកថ្មមួយគ្រឿងបើកបរក្នុងល្បឿនលឿនទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលខ្ទាតគាត់ចូលក្រោមកង់រថយន្តកិនចំក្បាលធ្លាយខួរទាំងពាក់មួកការពារសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីដែលស្លាប់ខាងលើមានឈ្មោះ នៅ ញ៉េន អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមអ្នកភូមិបាននិយាយថា មុនពេលកេីតហេតុគេបានឃើញជនរងគ្រោះរួមនិឹងប្អូនស្រីគាត់២នាក់ទៀតបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HK-3468 ឌុបគ្នា៣នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវបេតុងវត្តពោធិ៍វ័នពីលិចទៅកើតក្នុងបំណងទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលជំងឺគីសស្បូន។លុះពេលទៅដល់មហាវិថីឈ្នះ=ឈ្នះគាត់បានឆ្លងផ្លូវបត់ឆ្វេងដៃឆ្ពោះទៅទិសខាងជើងវិញ ស្រាប់តែមានរថយន្តបែនដឹកថ្ម១គ្រឿងពណ៌ត្រេអុីបើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងទៅដល់ក៏កៀរម៉ូតូពីក្រោយបណ្ដាលឲ្យដួលនិងខ្ទាតស្រ្តីរងគ្រោះចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់បែកមួកការពារសុវត្ថិភាពថែមទៀតផង។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចទៅបាត់ស្រមោល ហើយបន្ទាប់មកនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះនិងបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងនិងចាត់ការបន្តទៀត៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print