តុលាការសម្រេចឃុំខ្លួន ជនដៃដល់ជាថៅកែភោជនីយ​ដ្ឋាន «ធារ៉ា» ដែលយកចានគប់ចំកណ្តាលមុខមេការរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ជនដៃដល់ឈ្មោះ កាន់ វុទ្ធី ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» ដែលយកចានគប់ចំកណ្តាលមុខមេការរបស់ខ្លួន ពេលចូលជួយឃាត់ខ្លួនជម្លោះក្នុងគ្រួសារ ត្រូវបានលោក ហន សុខខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយសុំមិនបញ្ចេញឈ្មោះ ។

ជនដៃដល់រូបនេះ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ជនដៃដល់ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» មានឈ្មោះថា កាន់ វុទ្ធី ត្រូវបាននគរបាលប៉ុស្តិ៍វត្តភ្នំ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រោយបានប្រព្រឹត្តអំពើហិង្សា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១៖៣៥នាទី យប់ នៅចំណុចភោជនីយដ្ឋាន «ធារ៉ា» សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

វីដេអូនៃអំពើហិង្សាដ៏ឃោរឃៅនេះ ត្រូវបានបែកធ្លាយ ហើយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះជនដៃដល់ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» រូបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print