ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យយន្តហោះចុះចតខុសផ្លូវ នៅអាកាសយានដ្ឋាន តឹងសឺងញុឹក

ចែករំលែក៖

នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ខែមិថុនាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង មានជើងហោះហើរ VJ322 ហោះហើរចេញពីកោះភូវឹក ចុះចតនៅអាកាសយានដ្ឋានតឹងសឺងញុឹកដោយចុះខុសផ្លូវធ្លាក់ចូលវាលស្មៅ ដោយសារតែភ្លៀងខ្យល់ខ្លំាង ។

ហេតុការខាងលើកើតឡើង នៅវេលាម៉ោង១២និង ១០នាទី ថ្ងៃទី១៤ខែមិថុនា ដោយសារតែអាកាសធាតុអាក្រក់ភ្លៀងធ្លាក់ខ្លាំង។ ជាភ័ព្វសំណាងអ្នកដំណើរនិងអាកាសយានិកមិនមានអ្នករងរបួស នៅក្នុងហេតុការណ៍ខាងលើនោះឡើយ។ ចំណែកអាកាសយានដ្ឋាន នៅដំណើរការធម្មតា។ អ្នកដំណើរនិងអាកាសយានិកបានបញ្ជូនចេញពីយន្តហោះដោយសុវត្ថិភាព។
នាយកដ្ឋានអាកាសចរណ៍វៀតណាមលោក ឌិញ វៀត ថាំង បានឲ្យដឹងថា «យើងបានបើកការស្រាវជ្រាវ ពីមូលហេតុខាងលើកើតឡើង ដើម្បីដោះស្រាយបញ្ចៀសរៀងបែបនេះកើតនៅនៅពេលខាងមុខទៀត។ ប៉ុន្តែ អាកាសយានដ្ឋាននឹងបិទទ្វារចាប់ពីម៉ោង១៦ ដល់ម៉ោង១៧ ថ្ងៃទី ១៤ខែមិថុនានេះ»។
កាលពីឆ្នាំ២០០៩ នៅក្នុងអាកាសយានដ្ឋានតឹងសឺងញុឹក ក៏មានយន្តហោះចុះចតខុសផ្លូវដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ ចំណែក នៅអាកាសយានដ្ឋានទីក្រុងហាណូយវិញ ក៏មានហេតុការណ៍បែបនេះកើតឡើង កាលពីឆ្នាំ ២០១៨ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print