បើករថយន្តបុកមនុស្សស្លាប់២នាក់នៅនឹងកន្លែងដោយសារប្រញាប់យកឈើទៅលក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ ការធ្វេសប្រហែសក្នុងការបើកបរបណ្តាលឱ្យកើតមានគ្រោះថ្នាក់
ចរាចរណ៍បុកមនុស្សស្លាប់ទទេៗ។ករណីបើករថយន្តបុកមនុស្សស្លាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២នៅចំណុចខ្លោងទ្វារចូលវត្តដំបូកខ្មៅ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកឈើពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2BA-5352
បុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខព្រះវិហារ1A-5872បណ្តាលឱ្យជនរងគ្រោះ២នាក់ស្លាប់នៅនឹងកន្លែង ។ជនរងគ្រោះទី១-ឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ
ដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ជាអ្នកបើកម៉ូតូ និងជនរងគ្រោះទី២-ឈ្មោះ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់នៅចំណុចកើតហេតុ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូជនរងគ្រោះបានជិះឆ្លងផ្លូវពីកើតទៅលិចស្របពេលរថយន្តដឹកឈើខាងលើបើកលឿនពេកជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅចំណុចកើតហេតុ។ករណីរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពី
ការធ្វេសប្រហែសរបស់តៃកុងឡានដឹកឈើដែលបើកបរលើសល្បឿនកំណត់អាចនិយាយបានថាប្រញាប់យកឈើទៅលក់នឹងឆាប់បានត្រឡប់មកដឹកឈើមួយជើងទៀត ៕​ដោយ​ ៖​ វណ្ណៈ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print