Update៖ ករណីឆ្លងកូវីដ-១៩នៅលើពិភពលោក នាថ្ងៃទី១៥ខែមិថុនា មានអ្នកឆ្លងជិត៨លាននាក់ហើយ

ចែករំលែក៖

ពិភពលោក៖ ករណីឆ្លងកូវីដ-១៩ មិនមានសញ្ញាថយចុះនោះទេ គឺមានតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់៧.៩៨៤ .៤៣២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤.១០៤.៣៧៣នាក់ និងស្លាប់ ៤៣៥.១៧៧នាក់។
អាមេរិកនៅតែជាប្រទេសមានអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើងដល់ ២.១៦២.១៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៦៧.៨៤៩នាក់ និងស្លាប់១១៧ .៨៥៣នាក់។
ជាមួយគ្នានេះដែរ ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២បន្ទាប់ពីអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ចំនួន៨៦៧.៨៨២នាក់ ស្លាប់ ៤៣.៣៨៩នាក់ និងជាសះស្បើយ ៤៣៦.៥១២នាក់។
ចំណែករុស្ស៊ី មានអ្នកឆ្លងច្រើនលំដាប់លេខ៣ មានអ្នកឆ្លងកើន ដល់៥២៨.៩៦៤នាក់ ស្លាប់ជិត៧ពាន់នាក់ និងជាសះស្បើយ ជាង២៨ម៉ឺននាក់។
តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រាថា មានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើងដល់ ៣.៥៦១ .៥៩១នាក់។ ប៉ុន្ដែក្នុងរយ:ពេល១ថ្ងៃកន្លងមក នៅតំបន់នេះមានអ្នកឆ្លងចំនួន ៧៥.៣៤៦នាក់។ រីឯចំនួនអ្នកស្លាប់មានចំនួន ៣.៤០១នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់១៩២ .៩៤៤នាក់។
នៅក្នុងតំបន់អឺរ៉ុប មានអ្នកឆ្លងលំដាប់លេខ២ កើនដល់ ២.៣៥៨ .៩៥៣នាក់ និងស្លាប់ ១៨៦ .៨៨៩នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន ១៩.៨០៨នាក់ និងស្លាប់ ៥៦៥នាក់៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print