ក្រោយផ្ទុះ COVID-19 សារជាថ្មី អាជ្ញាធរ​ក្រុង​ប៉េកាំង គ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរាយការណ៍របស់អាជ្ញាធរ​សុខាភិបាល​ចិន បាន​បញ្ជាក់នៅ​ថ្ងៃទី​១៤ ខែមិថុនាម្សិលមិញនេះថា មាន​ករណី​ឆ្លងCOVID-19 ​កើនឡើង​ជាថ្មី​ បន្ទាប់ពីខ្លួន​បាន​រកឃើញ​ករណី​ឆ្លងថ្មី​ចំនួន ៣៦​ករណី នៅក្នុង​ទីក្រុង​ប៉េកាំង​, ៣​ករណី នៅ​ខេត្ត​ផ្សេងទៀត និង ១៩​ករណីគឺជា​អ្នក​ដែល​ត្រលប់​មកពី​បរទេស​។ ហើយអាជ្ញាធរ​ក្រុង​ប៉េកាំង បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់ ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​រលា​ក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​។

ពាក់ព័ន្ធបញ្ហា​នេះ បាន​បង្ក​ឲ្យ​ចិន​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​វា​អាចធ្វើ​ឲ្យ​ប្រទេសមួយ​នេះ ផ្ទុះ COVID-19 សារជាថ្មី​។ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 មន្ត្រី​ចិន បាន​លើកឡើងថា ពួកគេ បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចំនួន ៤៦០០០​នាក់ នៅក្នុង​តំបន់​ជុំវិញ​ផ្សារ​។ ស្ថានីយ​ធ្វើតេស្ត​COVID-19 ចំនួន ២៤ ក៏ត្រូវ​បាន​គេ​រៀបចំ​រួចរាល់​ដែរ​។ ដោយ​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ អាជ្ញាធរ​ចិន បាន​អះអាងថា គឺ​ទាក់ទង​នឹង​ផ្សារ Xinfadi ទាំងអស់​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​តាមរយៈ​ការសង្កេត​របស់​អាជ្ញាធ​រ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជាច្រើន​ករណីនេះ វីរុស​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​មាន​នៅលើ​ជ្រុ​ញ​វះ​សាច់​ត្រី​សាម៉ុន​។ អាជ្ញាធរ​ទីក្រុង​ប៉េកាំង ក៏បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​សាច់​ក្លាសេ និង​សាច់​ស្រស់ បក្សី ត្រី នៅក្នុង​ផ្សារ​ទំនើប កន្លែង​ស្តុក និង​កន្លែង​សម្រាប់​ដាក់​សាច់​ជាដើម​។

​សូមជម្រាបថា ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៣១៨១​ករណី អ្នកស្លាប់ ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៧៨៣៧០​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print