ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនិឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្តបន្ទាប់ទៀតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលខុសត្រូវបញ្ជាដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍រួមនឹងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការរងបានលើកយកបញ្ហាប្រឈមដែលបានអនុវត្តកន្លងមក និងបានផ្តល់អនុសាសន៍ល្អៗចំនួន៥ចំណុចរួមមាន ៖ ១.ពង្រឹងនិងបន្តលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ២.ផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍។ ៣.ពង្រឹងបន្ថែមលើការងារល្បាតពួនស្ទាក់តាមគោលដៅស្មុគស្មាញក្នុងមូលដ្ឋាន ។ ៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង។ ៥.ចូលរួមថែទាំសុខភាព និងអនាម័យជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ ចន្ទ លីហ្សា