អាមេរិកជួយដល់អុីស្រាអែលពង្រីកទឹកដីកាន់តែធំ

ចែករំលែក៖

អាមេរិកជាប្រទេសតែមួយគត់ដែលគាំទ្រអុីស្រាអែលដាក់បញ្ចូលតំបន់ជេរ៉ូសាលឹម និងខ្ពស់រាបហ្គោឡែន ដែលអុីស្រាអែលគ្រប់គ្រងក្នុងការធ្វើសង្គ្រាម ស្ថិតនៅក្នុងដែលអធិបតេយ្យ របស់អុីស្រាអែលបើទោះបីសហគមន៍អន្តរជាតិ មិនទទួលស្គល់ក្តី។

នៅពេលនេះ រដ្ឋាភិបាលអុីស្រាអែល និងពលរដ្ឋបានសម្រេចបន្កើតសហគមន៍ ដោយដាក់ឈ្មោះថាសហគមន៍ត្រាំ នៅតំបន់ហ្គោឡែង ជាការដឹកនាំដល់ប្រធានាធិបតីអាមេរិក ដែលទទួលស្គល់ជាកម្មសិទ្ធរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្រ្ដីអុីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់កិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាល កំពុងតែអនុវត្ដជំហានជាក់ស្ដែង ស្ដីអំពីការបង្កើតសហគមន៍មួយ នៅលើតំបន់ខ្ពស់រាប Golan ដោយដាក់ឈ្មោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើដែនដីនោះ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លៃងការណ៍មួយចេញផ្សាយ ដោយការិយាល័យរបស់លោកថា« ថ្ងៃនេះ យើងនឹងអនុវត្ដជំហានជាក់ស្ដែងចំពោះការបង្កើតសហគមន៍ Ramat-Trump នៅលើតំបន់ខ្ពស់រាប Golan »។
សូមជម្រាបថា តំបន់ខ្ពង់រាប Golan នោះ ជាដែនដីរបស់ប្រទេសស៊ីរី ចាប់ពីឆ្នាំ១៩៤៤មក ប៉ុន្ដែបន្ទាប់ពីសង្រ្គាម រយ:ពេល៦ថ្ងៃ នៅក្នុងអំឡុងឆ្នាំ១៩៦៧ តំបន់នោះបានធ្លាក់ នៅក្រោមការកាន់កាប់របស់អុីស្រាអែល។ លុះមកដល់ឆ្នាំ១៩៨១ សភារបស់អុីស្រាអែលបានអនុម័តច្បាប់ជាឯកតោភាគី ស្ដីអំពីតំបន់ខ្ពស់រាប Golan ដោយអុីស្រាអែលបានចាត់ទុកជាអធិបតេយ្យភាពរបស់ខ្លួន ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print