ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនិងអាជ្ញាធរតែង តែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញគ្រាប់យុទ្ធភណ្ឌកាលពីសម័យសង្គ្រាម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ។
ប្រជាពលរដ្ឋឈ្មោះ កុយ ម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរាយការណ៍ប្រាប់សមត្ថកិច្ចនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ៈ០០នាទី ដោយគាត់បានប្រទះឃើញគ្រាប់៦០មិល្លីម៉ែត្រនៅស្អាតមិនទាន់ផ្ទុះចំនួន២គ្រាប់ ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី២ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅដាក់ស្លាកសញ្ញារួចហើយរាយការណ៍ជូនអង្គភាព CMAC យកទៅរក្សាទុកដេីម្បីកម្ទេចចោល ៕ ដោយ ៖ វណ្ណៈ
...