ខេត្តកំពង់ចាម ៖ លោកគ្រូ អ្នកគ្រូ ឆ្នើមចំនួន៥រូប បានទទួលពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដើម្បីជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ពិធីប្រគល់ពានរង្វាន់នេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម។
សូមជម្រាបថា ៖ សម្រាប់ខេត្តកំពង់ចាម ជ័យលាភីទាំង៣រូបទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រួមមាន៖ ចំណាត់ថ្នាក់ លេខ១ ពានរង្វាន់គ្រូបង្រៀនល្អ ចំណាត់ ថ្នាក់លេខ២ គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១-៣ ចំណាត់ថ្នាក់លេខ៤ គ្រូបង្រៀន ល្អគណិតវិទ្យាថ្នាក់ទី១-៣ និងពានរង្វាន់សាលារៀនស្អាតចំណាត់ថ្នាក់លេខ៥ និង ទទួល បណ្ណ សរសើរ គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១-៣ ៕
ដោយ៖ សហការី