ភ្នំពេញ ៖ ដោយសារតែខ្យល់មូសុងនិរតីបក់ក្នុកម្រិតមធ្យម និងជ្រលងសម្ពាធទាបអូសបន្លាយពីលើកម្ពុជាបានធ្វេីឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន ។ ក្នុងនោះក៏មានផ្នែកខ្លះនៅតំបន់វាលទំនាបភាគកណ្តាល និងភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំងទៀតផង ឯបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសា និងបណ្តាខេត្តទៅតំបន់មាត់សមុទ្រវិញ ស្ថិតក្នុងកម្រិតនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិច មធ្យមទៅបង្គរ ។
នេះបេីយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមប្រកាសផ្សព្វផ្សាយឱ្យដឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០នេះ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកនៅតែអំពាវនាវដល់សាធារណជនសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន់ជាយថាហេតុ ៕ ដោយ ៖ សុខខេមរា
សូមអានសេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមដូចខាងក្រោមនេះ ៖