កន្លែងជិះស្គីសម្រាប់កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ត្រូវបានរៀបចំសាងសង់ស្ថានីយដាក់សំរាម

ចែករំលែក៖

សារព័ត៌មានស៊ីនហួរបានផ្សាយកាលពីម្សិលមិញថា កន្លែងជិះស្គីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នៅចុងស្រុកលីលី ខេត្តហឺប៉ីភាគខាងជើងប្រទេសចិនបានសាងសង់ស្ថានីយ៍ផ្ទេរសំរាមចំនួន១០កន្លែងដើម្បីគ្របដណ្តប់លើការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានល្អប្រសើរ និងផាកសុខភាព។

លោក Ma Dong មកពីការិយាល័យអនុវត្តន៍ច្បាប់គ្រប់ជ្រុងជ្រោយនៃរដ្ឋបាលស្រុកចុងលីបាននិយាយថា បច្ចុប្បន្នប្រតិបត្តិការ ប្រមូលសំរាម និងសមត្ថភាពដឹកជញ្ជូនសំរាមរបស់អាជ្ញាធរស្រុកចុងលីនឹងកើនឡើងដល់៣២០តោនក្នុងមួយថ្ងៃ។ លោកអះអាងថា នៅត្រឹមឆ្នាំ២០២២ បរិមាណនៃកាកសំណល់ប្រចាំថ្ងៃនៅចុងលីត្រូវបានគេប៉ាន់ស្មានថា នឹងឡើងដល់២០០តោន។

លោក Dai Jiangbo អនុប្រធានមជ្ឈមណ្ឌលសាងសង់និងថែទាំស្រុកចុងលីបានមានប្រសាសន៍ថា ស្ថានីយ៍ផ្ទេរសំរាមនេះអាចកាត់បន្ថយការបំពុលបរិស្ថានប្រកបដោយប្រសិទ្ធភាព។ លោកថា ច្រកទ្វារនៃស្ថានីយ៍នេះក៏ត្រូវបានបំពាក់ដោយឧបករណ៍ខ្យល់ និងឧបករណ៍ចាប់សញ្ញាយានយន្តផងដែរ ។

សូមបញ្ជាក់ថា ចុងលីមានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងប៉េកាំង។ កាសែតញូវយ៉កថែមស៍បានសរសេរថា ចុងលីត្រូវបានជ្រើសរើសជាកន្លែងមួយក្នុងចំណោម៥២កន្លែងដែលត្រូវជ្រើសរើសជាកន្លែងលេងកីឡាលើទឹកកកកាលពីឆ្នាំ២០១៩ ដែលរីកដុះដាលកាន់តែល្បីបន្ទាប់ពីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជិះស្គី នៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ខាងមុខ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print