តើពិតដែរទេ ករណីលោកត្រាំថា អាមេរិក មានមីស៊ីលល្បឿនលឿនជាង សំឡេង១៧ដង

ចែករំលែក៖

អាមេរិក៖ បច្ចុប្បន្ន នៅលើពិភពលោក មានតែរុស្ស៊ីប៉ុណ្ណោះដែលមានមីស៊ីលល្បឿនលឿនជាងសំឡេងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងជួរកងទ័ព។ ចំណែកប្រទេសផ្សេងទៀត ក៏មានមីស៊ីលល្បឿនលឿនដូចគ្នា ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃមីស៊ីលនោះ។
ប៉ុន្តែនៅពេលនេះអាមេរិកបានបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហាញពីមីស៊ីល ដែលមានល្បឿនលឿន ជាងមីស៊ីលដែលអាមេរិកមាននាពេលបច្ចុប្បន្នដល់ទៅ១៧ ដង ។ កាលពីខែឧសភាប្រធានាធិបតី ដូណាល់ត្រាំបាន ប្រកាសឲ្យដឹងថា អាមេរិក មានមីស៊ីលល្បឿនលឿនជាងគេបំផុតលើពិភពលោក។
នៅក្នុងសុន្ទរកថា នៅទីក្រុង West Point ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបង្ហើបឲ្យដឹងពីមីស៊ីលល្បឿនលឿន ដ៏អាថ៍កំបាំងរបស់អាមេរិក នាំមកនៅចក្ខុវិស័យថ្មី ពីអាវុធល្បឿនលឿនរបស់អាមេរិក។
លោកត្រាំ បានបញ្ជាក់ថា« យើងកំពុងតែផលិតមីស៊ីលល្បឿនលឿនបំផុតនៅលើពិភពលោក ដែលមិនធ្លាប់បានឃើញពីមុនមកឡើយ។ ប្រធានាធិបតីអាមេរិកបានលើកឡើងថា«អស់លោកធ្លាប់បានដឹងថា រុស្ស៊ី មានមីស៊ីលល្បឿនលឿនជាងយើង៥ដង។ចំណែកចិនវិញមានមីស៊ីលលឿនជាង៥-៦ដង។ ចំណែកអាមេរិកវិញ គឺមានមីស៊ីល លឿនជាង មីស៊ីលទាំងនោះដល់ទៅ១៧ដង នាំមុខនៅលើពិភពលោកជាមីស៊ីលល្បឿនលឿនបំផុត»។
លោកត្រាំបានបញ្ជាក់ថា « យើងកំពុងតែផលិតនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក ឧទ្ធម្ភាគចក្រ… ក្រៅពីនេះក៏មានរថក្រោះរថពាសដែក និងផ្កាយរណបយោធា។ អ្វីដែលពិសេសនោះគឺមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ១៧លើក ៕

...

ដោយ ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print