សមត្ថកិច្ចបញ្ជូនជនសង្ស័យ ២នាក់ ​ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅតុលាការខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃអង្គារ ទី១៦  ខែមិថុនា​​  ឆ្នាំ២០២០  ។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ យ៉ាន សុខមាន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ លី សុខណាង អាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដមានទីនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់​ មានទម្ងន់ ១៨.៨៦ ក្រាម(គិតទាំងសំបកវេចខ្ចប់)
និងទូរសព្ទដៃចំនួន ០២ គ្រឿង ។
សមត្ថកិច្ចបានបន្ថែមទៀតថា៖ នៅវេលាម៉ោង​ ២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០​ ក្រោមបញ្ជាផ្ទាល់លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត​ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាធ្វើសកម្មភាពចែកចាយសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនិងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ព្រមទាំងវត្ថុតាងមួយចំនួនបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print