​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ការកាត់ទោស​ប្រហារជីវិត​បុរស​អូស្ត្រាលី​ម្នាក់ អាច​បំផ្លាញ​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​​រវាង​ក្រុង​ប៉េកាំង​និង​កង់​បេ​រ៉ា​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយពីបុរសអូស្ត្រាលីម្នាក់ ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិតលើរឿងក្តីរត់ពន្ធគ្រឿងញៀន លោកស្កុ ម៉ូរីសុននាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា បានបង្ហាញក្តីកង្វល់របស់ខ្លួន ដោយករណីនេះ អាចបញ្ឆេះភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងក្រុងកង់បេរ៉ា

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា តុលាការចិនកាលពីថ្ងៃទី១៣ ខែមិថុនា លោក Karm Gilesspie ជនជាតិអូស្ត្រាលី ត្រូវនឹងកាត់ទោសប្រហារជីវិតលើរឿងក្តីរត់ពន្ធគ្រឿងញៀន ការសម្រេចរបស់តុលាការ បានធ្វើឡើងក្រោយលោកត្រូវបានឃុំឃាំងក្នុងគុកយ៉ាងអាថ៌កំបាំងរយៈពេលឆ្នាំ

ថ្លែងក្នុងសភានៅថ្ងៃទី១៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ ម៉ូរីសុន បានលើកឡើងស្ថានភាពរបស់លោក Gilsepie ជាលើកដំបូង បើតាមសារព័ត៌មានក្នុងស្រុកអូស្ត្រាលី ABC.net.au លោកនិយាយដូច្នេះថា«​ខ្ញុំនិងរដ្ឋាភិបាល មានអារម្មណ៍ក្រៀមក្រំបំផុតនិងបារម្ភពី ជនជាតិអូស្ត្រាលីម្នាក់ លោក Karm Gilespi ដែលត្រូវកាត់ទោសប្រហារជីវិតក្នុងប្រទេសចិន​»​ លោកបន្ថែមទៀតថាការកាត់ទោសនេះ បង្កើនការព្រួយបារម្ភថា អាចដាក់បន្ទុកបន្ថែមលើចំណងការទូត និងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងតានតឹងជាមួយចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា លោក Gilespie ក្នុងវ័យពាក់កណ្ដាល៥០ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួននៅមុនពេលចូលឆ្នាំថ្មី២០១៣ នៅព្រលានយន្តហោះ Guangzhou Baiyun នៅទិសពាយ័ព្យទីក្រុង ហុងកុង ជាមួយថ្នាំញៀនប្រភេទ Methamphetamine ជាង,គីឡូម៉ែត្រក្នុងវ៉ាលីលោក

ការចាប់ខ្លួនរបស់ លោក Gilespie ពុំត្រូវបានអាជ្ញាធរចិនប្រកាសជាសាធារណៈនោះឡើង ហើយមិត្តភក្តិលោកបានប្រាប់ទៅកាន់សារព័ត៌មានអូស្ត្រាលីថា ពួកគេភ្ញាក់ផ្អើលចំពោះការបាត់ដំណឹងភ្លាមៗរបស់លោក

សូមជម្រាបថានៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមគ្រួសាររបស់បុរអូស្ត្រាលី Gilespie បានចេញសេចក្តីថ្លែងការណ៍មួយដោយសាកសួរពាក់ព័ន្ធស្ថានភាពលោកបច្ចុប្បន្ន ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយតាមរយៈក្រសួងការបរទេស ពួកគេអះអាងដូច្នេះថា«​គ្រួសារយើង ពិតជាមានសេចក្តីក្រៀមក្រំជាខ្លាំងចំពោះស្ថានការណ៍នេះ យើងនឹងសុំមិនផ្ដល់យោបល់ជាសាធារណៈ ហើយស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយគោរពឯកជនភាពយើងនៅពេលលំបាកបែបនេះ​»​

ការកាត់ទោសប្រហារជីវិតនេះ អាចបំផ្លាញទំនាក់ទំនងតានតឹងទាំងការទូតនិងពាណិជ្ជកម្មកានតែខ្លាំងថែមទៀតរវាងក្រុងប៉េកាំងនិងកង់បេរ៉ាភាពតានតឹងនេះកាន់តែមានម្ពៅក្រោយចិនឆ្លើយតបទាំងកំហឹងចំពោះសំណើអូស្ត្រាលីឲ្យបើការស៊ើបអង្កេតរកប្រភពជំងឺរាតត្បាតCOVID-19 កាលពីថ្មីៗនេះ ប៉េកាំង បានដំឡើងពន្ធលើទំនិញនាំចូលអូស្ត្រាលី និងព្រមានភ្ញៀវទេសចរចិន និងនិស្សិតកុំឲ្យទៅកាន់ប្រទេសអូស្ត្រាលី ដោយលើហេតុផលថា ប្រទេសនេះរើសអើងជនជាតិអាស៊ីអំឡុងវិបត្តិ COVID-19

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ចិនបានកាត់ទោសប្រហារជីវិតជនជាតិកាណាដានាក់លើសំណុំរឿងចរាចរណ៍គ្រឿងញៀន ស្របពេលទំនាស់់ការទូតដែលកំពុងឆាបឆេះជាមួយកាណាដាពាក់ព័ន្ធការចាប់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei អ្នកស្រីMeng Wanzhou​ រដ្ឋាភិបាលកាណាដាព្យាយាមស្នើសុំការលើកលែងទោសសម្រាប់ពលរដ្ឋខ្លួនទាំងពីរតែបរាជ័យ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print