នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនយុវជន២នាក់ ករណីហិង្សាបង្ករបួសស្នាមទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ បានប្រើកាំបិតបុ័ងតោកាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង ចុះទៅធ្វើអន្តរគមន៍ឃាត់ខ្លួនទាំង២នាក់តែម្តង

លោក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង ៤០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនាម្សិលមិញនេះ ស្ថិតនៅចំណុចមុខផ្ទះលេខ១៣ ផ្លូវលេខ៣៦០ ភូមិ៨សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង

លោកអធិការបន្តថា យុវជនទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ភាគី()ឈ្មោះ រិទ្ធិ គុណ ភេទប្រុស អាយុ១៦ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៤៤ផ្លូវ១២BT សង្កាត់បឹងទំពុន  ខណ្ឌមានជ័យ ជាសិស្ស សាលា១០មករា  ខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាក zoomer X ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GP -1247 នឹងជាអ្នកឌុបឈ្មោះ ប្រាថ្នា ភេទប្រុស ជនជាតិខ្មែរ រងបួសកដៃឆ្វេង(ធ្ងន់)

ចំណែកភាគី() ឈ្មោះ ដាញ់ សង់ទីនភេទប្រុស  អាយុ២០ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ  ភូមិបឹងឈូក   សង្កាត់និរោន៍ខណ្ឌច្បារអំពៅ មុខរបរនៅផ្ទះ ជិះម៉ូតូមួយគ្រឿងPCX ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ  1HY-5936ឈ្មោះ  ដៀម គង់ច័ន្ទតារា  ហៅឡា ភេទប្រុស  អាយុ១៨ឆ្នាំ  មានទីលំនៅផ្ទះ៣Aផ្លូវ៣៣៦ ភូមិ៤ សង្កាត់បឹងសាឡាង  ខណ្ឌទួលគោគ ជាសិស្ស រងរបួសកដៃឆ្វេង(ធ្ងន់)

លោកអធិការបន្តថា មុនឈានដល់ករណីហិង្សាខាងលើនេះ គឺកន្លងមកភាគីទាំងពីធ្លាប់ឌឺដងទំនាស់សំដីដាក់គ្នារហូតដល់ថ្ងៃកើតហេតុ ទើបទំនាស់ហិង្សាកើតឡើងតែម្តង

ក្រោយកើតហេតុ ដោយមានការអនុញ្ញាតិពីលោក ឡុង  ជាប  ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យអាណាព្យាបាលទាំងសងខាងយកទៅព្យាបាលរៀងខ្លួន ។ប៉ុន្តែវត្ថុតាង និងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print