មិនទាន់មានការរុះរើ ផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ តាមការបញ្ជារបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖តាំងពីខែមីនា រហូតមកទល់ពេលនេះ គឺ មានរយៈពេលជាង៣ខែមកហើយ ដែលផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ មិនទាន់មានការរុះរើតាមការបញ្ជារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ។

ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ អ្នកសារព័ត៌មាន ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានទេ ដោយសារទូរស័ព្ទមិនអាចទទួលការហៅចូលបាន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានជម្រាបមកលោកស្រី ហេង ភួងអ៊ាង ជាតំណាងក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ប្រាយវេត លីមីធីត ថា ទីតាំងសុំច្បាប់អនុញ្ញាតអាជីវកម្ម បើកទីតាំងស្នាក់ការសាខាក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ប្រាយវេត លីមីធីត សាខាជ្រោយចង្វារ គឺ មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កអោយមានការកកស្ទះចរាចរណ៍នៅរង្វង់មូលព្រហ្មបាយ័ន ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ថ្លែងទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌតម្រូវអោយលោកស្រី រកទីតាំងថ្មី ដែលសមស្រប ដោយទុករយៈពេល១ខែ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងតទៅ ។

ទន្ទឹមនេះ យោងតាមលិខិតស្នើសុំ គឺ ដំបូងឡើយ បានស្នើសុំបើកអាហារដ្ឋាននិងកន្លែងលាងឡាន តែបែរជាបើផ្សារទំនើប ឡាកគី ទៅវិញ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print