ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេសតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលកម្ពុជា បានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបនាពេលខាងមុខ។
ក្នុងលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបង្ហាញក្តីរំពឹងថា៖ វត្តមានរបស់អ្នកវិនិយោគចិន អាចនឹងធ្វើឲ្យស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ ប្រែប្រួលឬដំណើរឡើងវិញ ខណៈជនជាតិចិនជាង១ពាន់នាក់ បានត្រឡប់ទៅខេត្តព្រះសីហនុ តាមជើងហោះហើរត្រង់ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់១៣មិថុនា ដោយក្នុងចំណោមពួកគេ ភាគច្រើនជាអ្នកវិនិយោគនិងអ្នកធ្វើការ។ ដោយឡែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តព្រះសីហនុ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៩ មិថុនា ថា ៖ បច្ចុប្បន្នជនជាតិចិនជាង១,៥ម៉ឺននាក់ កំពុងរស់នៅខេត្តព្រះសីហនុ។ លោក អះអាងថា កាលពីកូវីដ-១៩ មិនទាន់ផ្ទុះឡើង ជនជាតិចិនប្រមាណ២ម៉ឺននាក់ បានរស់និងដើរកម្សាន្តនៅខេត្តព្រះសីហនុ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print