ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន

ចែករំលែក៖

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ ខែមិថុនា បានព្រមានថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ក្រោយពេល តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានបញ្ជាក់ចំពោះមុខសភាថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច អាមេរិក ចិន នាពេលនេះ គឺមិនមានជាវិធីសាស្ត្រល្អឡើយ។
លោកត្រាំសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា«ទាំងនោះមិនមែនជាកំហុសរបស់លោក Robert Lighthizer ដោយសារតែខ្ញុំមិនទាន់ច្បាស់។ អាមេរិក ប្រាកដជារក្សាគោលនយោបាយ កាត់ផ្តាច់ទំនាក់ទំនងជាមួយចិន»។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែតានតឹង ដោយសារបញ្ហាជាច្រើន ក្នុងនោះមានការឆ្លងរាលដាលកូវីដ១៩ ក៏ដូចជាបញ្ហាទំនាក់ទំនងអន្តរជាតិផ្សេងៗទៀត។
ប៉ុន្តែតំណាងពាណិជ្ជកម្ម អាមេរិកលោក Robert Lighthizer បានបញ្ជាក់ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិននាពេលនេះ គឺជាបញ្ហាស្មុគ្រស្មាញបំផុត។ លោកបន្តទៀតថា« ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនគឺជាយុទ្ធសាស្ត្រកាលពីប៉ុន្មានឆ្នាំមុន តែពេលនេះមិនអាចឡើយ។ ខ្ញុំគិតថាចំពោះស្ថានភាពបច្ចុប្បន្ន ការកាត់ផ្តាច់ទំនាក់ទំនងជារឿងមិនល្អឡើយ»។
កាលពីថ្ងៃទី១៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា បានជួបពិភាក្សាជាមួយមន្ត្រីការបរទេស ចិនលោក Yang Jiechi នៅហាវៃ អាមេរិក។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធបំផុត៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print