ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League នៅរាត្រីនេះមានកម្មវិធីប្រកួតចំនួន២គូ ប៉ុន្តែយើងចាប់អារម្មណ៍តែមួយគូ ដែលជាការជួបគ្នារវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះ Manchester United ដើម្បីប្រជែងយក៣ពិន្ទុ ក្រោយពីលីកកំពូលមួយនេះខកខានការប្រកួតរយៈពេលជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Soccerway នៅថ្ងៃសុក្រនេះ។
គូទាំងពី២សុទ្ធមានកីឡាករឆ្នើមៗដូចគ្នាទាំងក្លឹបម្ចាស់ផ្ទះ Tottenham Hotspur និងទាំងក្រុមភ្ញៀវបិសាចក្រហម Manchester United ។ ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ៥ប្រកួតចុងក្រោយរបស់ខ្លួនហាក់ដូចជាធ្វើមិនបានល្អ ដោយចាញ់ច្រើនជាងឈ្នះគឺស្មើ១ប្រកួត ចាញ់៤ប្រកួត។ ចំណែក្រុមភ្ញៀវបិសាចក្រហមវិញ៥ប្រកួតចុងក្រោយធ្វើបានល្អ ដោយស្មើ១ប្រកួត និងឈ្នះ៤ប្រកួត មិនដែលចាញ់។
ប្រកួតជួបគ្នាសម្រាប់គូពិសេសនេះគឺបិសាចក្រមឈ្នះ ២-១ ក្នុងទឹកដី, បិសាចក្រហមឈ្នះ២-១ក្រៅទឹកដី, បិសាចក្រហមឈ្នះ១-0 ក្រៅទឹកដី, មាន់ខ្នាយមាសឈ្នះ៣-០ក្រៅទឹកដី, បិសាចក្រហមឈ្នះ២-១ក្នុងទឹកដី, មាន់ខ្នាយមាសឈ្នះ២-០ក្នុងទឹកដី និងមាន់ខ្នាយមាសឈ្នះ ១-០ក្នុងទឹកដី ។
សរុបក្នុងទិន្នន័យនៃការជួបគ្នានេះក្រុមបិសាចក្រហមបានឈ្នះច្រើនជាងចាញ់។ បច្ចុប្បន្នក្រុមម្ចាស់ផ្ទះTottenham Hotspur កំពុងឈរលេខ៨ ខណៈដែលក្រុម Man United ឈរចំណាត់ថ្នាក់លេខ៥ នៅតារាងលីកកំពូលអង់គ្លេស។ ក្រុមទាំង២នឹងប្រកួតគ្នានៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជាយប់នេះ ។
ចំណែក១គូទៀតនៅលីកកំពូលអេស្ប៉ាញគឺក្រុមខ្លាំង Sevilla ប៉ះជាមួយក្រុមខ្លាំង Barcelona នៅវេលាម៉ោង៣ទៀបភ្លឺម៉ោងនៅកម្ពុជា។ ក្រុមទាំងពីរកំពុងប្រជែងគ្នាយក៣ពិន្ទុរៀងៗខ្លួនដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលតារាង ដោយក្រុម Sevilla កំពុងឈរចំណាត់ថ្នាក់លេខ៣មាន៥១ពិន្ទុ ខណៈBarcelona កំពុងឈរកំពូលតារាងមាន៦៤ពិន្ទុ។
Sevilla ៥ប្រកួតចុងក្រោយរបស់ខ្លួនឈ្នះ២ប្រកួតស្មើ៣ប្រកួត ខណៈក្រុម Barcelona ៥ប្រកួតចុងក្រោយ ឈ្នះ៣ប្រកួត, ស្មើ១ប្រកួត និងចាញ់មួយប្រកួត។ ក្រុមទាំងបើតាមប្រវត្តិជួបគ្នា៧ប្រកួតចុងក្រោយគឺក្រុម Barcelona ឈ្នះ៦ប្រកួតទៅហើយ ចំណែក Sevilla ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ដូច្នេះស្ថិតិនេះក្រុមភ្ញៀវ Barcelona មានសង្ឃឹមខ្ពស់ក្នុងការទទួលបានជ័យជម្នះ។
សូមបញ្ជាក់ថា ក្រុម Barcelona ប្រសិនបើប្រកួតចាញ់ ឬស្មើក្រុម Sevilla នៅរាត្រីនេះ អាចនឹងធ្លាក់មកឈរលេខ២វិញ ប្រសិនបើក្រុម Real Madrid ឈ្នះក្រុម Real Sociedad នៅរាត្រីថ្ងៃអាទិត្យ ព្រោះក្រុមកំពូលតារាទាំង២លើសគ្នាតែ២ពិន្ទុប៉ុណ្ណោះ ៕
ដោយ៖ ភារៈ