ភ្នំពេញ៖ សិល្បករជាច្រើនបានផ្លាស់ប្តូរឈ្មោះកំណើតរបស់ខ្លួនដើម្បីឲ្យពិរោះទាក់ទាញ ងាយចងចាំ និងស្របតាមការគន់គូរតាមក្បួនហុងស៊ុយផងដែរ។ ក្នុងនោះយើងមកមើលតារាចម្រៀងប្រុសល្បីទាំង៨រូបដែលមានឈ្មោះពិតមុនពេលពួកគេល្បីឈ្មោះក្នុងការងារសិល្បៈ។
ទី១គឺ លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត ត្រូវបានគេស្គាល់តាមរយៈបទ «បេះដូងអ្នកប្រដាល់» និង បទ «អន្ទងស្នេហ៍» កាលពីជាង១០ឆ្នាំមុនមកម្ល៉េះ។ ដោយមុនពេលចូលសិល្បៈលោកមានឈ្មោះកំណើតថា ឈ្មោះ ប៊ុន ថៃ ជាឈ្មោះពិតរបស់កំពូលតារាចម្រៀងប្រុសនេះមុនពេលចូលសិល្បៈ។
ទី២លោក ឆាយ វីរៈយុទ្ធ
តារាចម្រៀង ដែលទើបតែក្លាយជាឳពុកគេ លោក ឆាយ វីរៈយុទ្ធ មុនពេលមានឈ្មោះល្បីសុះសាយ លោកមានឈ្មោះពិតថា ឆាយ ចាន់ឆោម ឈ្មោះលោកក៏បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលផងដែរ។
ទី៣គឺតារាចម្រៀង ខេម
ចំណែកឯម្ចាស់បទ «បេះដូងអើយ» វិញ ឈានចូលផលិតកម្មថោន បានប្រើឈ្មោះ ខេម នេះតែម្ដង ។ ចំណែកឯឈ្មោះពិតវិញគឺ ប៉ុន សុណារិន ដែលគេធ្លាប់ចាំបានថាលោកប្រើប្រាសគ្រាប្រកួតកម្មវិធីចម្រៀងមួយនៅ ទូរទស្សន៍CTNកាលពីអំឡុង១០ឆ្នាំមុន។
ទី៤គឺតារាចម្រៀង ហ្សូណូ
លោក ហ្សូណូ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីមុនឈានចូលក្នុងផលិតកម្មហង្សមាសមកម៉្លេះ ដែលឈ្មោះកំណើតរបស់លោក កែ សុណ្ណារ៉េត ខណៈលោកបានចាប់ផ្តើមប្រើប្រាស់ឈ្មោះ ហ្សូណូ គ្រាដែលលោកប្រឡូកក្នុងអាជីពសិល្បៈដំបូងក្នុងផលិតកម្មKH កាលពីជាង១០ឆ្នាំមុន ។
.ទី៥គឺ ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីមុនឈានចូលក្នុងផលិតកម្មហង្សមាសមកម៉្លេះ តាមរយៈបទដំបូង «ទីក្រុងគ្មានមេឃ» អ្នកណាៗក៏ស្គាល់ឈ្មោះ ឆន សុវណ្ណារាជ ដែរ ។ រីឯឈ្មោះពិតរបស់លោក គឺ ឆន សុវណ្ណារ៉ា ហើយលោកបានប្រើប្រាស់ឈ្មោះរាជ វិញគ្រាដែលលោកប្រឡូកក្នុងការងារសិល្បៈនៅផលិតកម្មនេះកាលពីជាង១០ឆ្នាំមុន ។
ទី៦គឺលោកនីកូ
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ ជាប្អូនប្រុសបង្កើតលោក ណុប បាយ៉ារិទ្ធិ វិញ មានឈ្មោះពិតវែងជាងឈ្មោះសិល្បៈ ដែលមានឈ្មោះពិតថា ណុប សម្បត្តិពុទ្ធិ ។
ទី៧. នី រតនា
នី រតនា ជាឈ្មោះបេក្ខជនដ៏លេចធ្លោម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី១ ។ ក្រោយជាប់ជ័យលាភី ក្លាយជាតារាចម្រៀងប្រចាំហង្សមាសស្រាប់តែធ្លាយថា លោកមានឈ្មោះពិត នី ម៉ាប់ ។
ទី៨. អេឡិច ចាន់ត្រា
តារាប្រុសកាត់ចិនរូបនេះវិញ ជាអ្នកចម្រៀង,សម្ដែង និងជាពិធីករ ក្នុងនោះដែរឈ្មោះក្នុងសិល្បៈគឺ អេឡិច ចាន់ត្រា តែឈ្មោះពិតវិញបែបចិនគឺ លឹម ប៉ោស្រ៊ុន៕
ដោយ វឌ្ឍនា