ស្ត្រីម្នាក់មានអាការមិនសួលខ្លួនត្រូវបុរសម្នាក់ដឹកយកទៅមន្ទីរពេទ្យ ហើយបានស្លាប់នៅទីនោះ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ដោយសារតែមានជំងឺប្រចាំកាយហើយពេលនេះកើតអាការមិនស្រួលខ្លួនខ្លាំងត្រូវបុរសម្នាក់ដឹកយកទៅទម្លាក់ចោលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈហេីយក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះតែម្តង។

បន្ទាប់មកខាងមន្ទីរពេទ្យក៏ដឹកសពយកមកតម្កល់ទុកនៅវត្តអង្គតាមិញនាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស្រី អូន អាយុ ៤៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះខាងលើ  ត្រូវបានបុរសម្នាក់ដឹកតាមម៉ូតូកង់បីទៅទម្លាក់ចោលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ហេីយបានចេញទៅបាត់​ ។ដោយឃើញស្ថានភាពអ្នកជំងឺដុនដាបពេក ខាងមន្ទីរពេទ្យឯកជននោះ ក៏បានដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ  ប៉ុន្តែដោយសារតែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក​ ក៏បានដាច់ខ្យល់ស្លាប់ទៅ  ។

បន្ទាប់មក​ខាងមន្ទីរពេទ្យ ក៏ដឹកសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តអង្គតាមិញវិញ ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យ៕ដោយ៖​ សុខា សែនជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print