គ.ជ.ប សន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោលនៅថ្ងៃទី២៤ខែមិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោល

ពិធីបំផ្លាញសន្លឹកឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នឹងរៀបចំធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង០៨និង៣០នាទីព្រឹក ទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន ..ប។

តាមរបៀបវារៈ លោក ទេព នីថា អគ្គលេខាធិការ .. នឹងធ្វើរបាយការណ៍បូកសរុប ស្ដីពីចំនួនសន្លឹកឆ្នោត ដែលត្រូវបំផ្លាញពាក់ព័ន្ធនឹង៖

*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១២

*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣

*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៤

*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។

គូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែល .. បានបំផ្លាញសន្លឹកឆ្នោត ចាប់តាំងពី .. រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print