រដ្ឋបាលខណ្ឌ​ដូនពេញ បន្តចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩

ចែករំលែក៖

ភ្នំពេញ​៖ លោក សុខ ពេញ​វុធ អភិបាល នៃគណៈអភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បាន​ចុះ​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដោយ​សហការ​ជាមួយ​កម្លាំង​សណ្តាប់​ធ្នាប់​ចរាចរ​ក្រុង ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក ។

ក្នុងប្រតិបត្តិការ​នោះ​ កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ ​បាន​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ,ព្រះ​សុី​សុវត្ថិ, ព្រះ​នរោត្តម ,ព្រះសុរាម្រិត , ផ្លូវលេខ១៣ , ផ្លូវលេខ១០៨ , ផ្លូវលេខ១០៦ , ផ្លូវលេខ៥១ , ផ្លូវលេខ១៥៤ , ផ្លូវលេខ៧២ និងផ្លូវជាតិ​លេខ៥ រង្វង់​មូល​គួច​កាណុង​គល់​ស្ពាន​ជ្រោយចង្វារ ហើយ​ជា​លទ្ធផល​បាន​ចាក់​សោរ​កង់​រថយន្ត ០១គ្រឿង ទុក​នៅនឹង​កន្លែង ស្ទូច​រថយន្ត ០២គ្រឿង យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​, បាន​ចាប់​យក​ម៉ូតូ​កង់​បី​ចំនួន ០១គ្រឿង និង​រទេះ​លក់ដូរ​ចំនួន ០៣គ្រឿង យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ និង​ចូលរួម​ផ្អាក​ការដ្ឋាន​សំណង់​នៅ​តិ​រវិ​ថី ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក។

ជាមួយគ្នា​នេះ កម្លាំង​ក៏បាន​ចុះ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់ និង​បាញ់​លាង​សំអាត​នៅ​តាម​ដេប៉ូ​សំរាម ក្រោយពេល​ស៊ីន​ទ្រី​ប្រមូល​រួចនិង​បន្ត​អនុវត្ត​ការ​ចុះ​ផ្សព្វផ្សាយ​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​អំពី​ការចូលរួម​ទប់ស្កាត់​ជំងឺរាតត្បាត​កូ​វិដ19 ( COVID19 )តាម​គោលដៅ​សំ​ខាន់​ៗទាំង ០៥ គោលដៅ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print