រថយន្តនិងម៉ូតូបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យប្តីប្រពន្ធនិងកូនតូច៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ឪពុកម្ដាយនិងកូនស្រីតូច៣នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈកំពុងបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបើកលឿនមកបុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាស្គូពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1ID-8241 បើកបរដោយបុរសម្នាក់ដឹកប្រពន្ធនិងកូនតូចធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AU-6334 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៩៨០ ក្នុងទិសដៅពីកើតទៅលិចបុកពេញទំហឹងធ្វើឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ បណ្តាលឲ្យប្តីប្រពន្ធនិងកូនតូចរងរបួសធ្ងន់។ ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះនាំគ្នាជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែកអ្នកបើករថយន្តសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print